ទឹកដមសម្លេងប្អូនស្រី សាន ស្រីឡៃពិតជាមិនចាញ់បងប៉ុន្មានទេ អាចទេបើបណ្តុះបណ្តាលគាត់អោយក្លាយជាអ្នកចម្រៀង?
បន្ទាប់ពីអ្នកនាង សាន ស្រីឡៃ លាចាកលោកនេះទៅ ដោយសារអំពើឃាតកម្មបាញ់សម្លាប់ ពីអតីតស្វាមី ហើយធ្វើឲ្យមហាជនជាច្រើន នៅចងចាំទឹកដមសម្លេងរបស់នាង និងស្នាមញញឹមរបស់នាងនៅឡើយ។
ប្អូនស្រីរបស់អ្នកនាង សាន ស្រីឡៃ ឈ្មោះ សាន ម៉ីនាង ក៏មានសំលេងពិរោះមិនចាញ់បងគេប៉ុន្មានទេ ហើយឆ្នាំមុនរូបគេបានដាក់ពាក្យចូលប្រលង ក្នុងកម្មវិធី The Voice Kids Cambodia នារដូវកាលទី២។ វត្តមានរបស់ប្អូនស្រី អ្នកនាង សាន ស្រីឡៃ ធ្វើឲ្យមហាជនដែលគាំទ្រ វិស័យសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយម្នាក់ៗចង់ស្តាប់ ចង់ឮនូវទឹកដមសម្លេងរបស់នាង តើពិរោះដូចបងស្រីនាង ឬក៏ពិរោះជាងបងស្រីរបស់នាងទៅទៀត?
អ្នកគាំទ្រ ប្អូនស្រី សាន មុីនាងទាំងអស់ នៅតែរង់ចាំមើលវត្តមាន របស់ សាន ម៉ីនាង ក្នុងកម្មវិធីដ៏ល្បីរបស់ស្ថានីយ៍ទូរទស្សន៍នានាដូចជា ហង្សមាស សុីធីអិន ឬទូរទស្សន៍ផ្សេងទៀតដើម្បីសាងកិត្តិយសជូនបងស្រីជាទីស្រលាញ់។ តើអាចទេធ្វើអោយប្អូនស្រី សាន មុីនាងល្បីដូចបងស្រី សាន ស្រីឡៃ?
សូមទស្សនាវីដេអូខាងក្រោម៖
Facebook Comments
