បើស្គាល់ម្ចាស់ឡានជួយប្រាប់ផង! ឡាននេះចិនយកមកលក់ សួររកឯកសារអត់មានទាំងអស់

0
650

បើស្គាល់ម្ចាស់ឡានជួយប្រាប់ផង! ឡាននេះចិនយកមកលក់ សួររកឯកសារអត់មានទាំងអស់

ហ្វេសបុក៖ បងប្អូនដឹងស្រាប់ករណីជាច្រើនកើតឡើងនៅកម្ពុជា ជាពិសេសនៅក្នុងក្រុងព្រះសីហនុតែម្តងដែលករណីទាំងនេះសុទ្ធសឹងតែបង្កឡើងដោយជនជាតិចិន ដែលភាគច្រើនកំនើនជនជាតិចិនទាំងនេះ មកប្រទេសកម្ពុជាមួយចំនួនធំរកសុី បើកហាង កាសុិណូជាដើម ចំនែកឯចិនខ្លះទៀត តែងតែមកបង្កបញ្ហា ធ្វើអោយប្រជាពលរដ្ឋម្ចាស់ស្រុកមានការធុញទ្រាន់ និងរិះគន់ជាច្រើនដល់រដ្ឋាភិបាល។

ដោយឡែកបើក្រលេកមើលមួយជ្រុងនេះវិញ អ្នកដែលមានផ្ទះ ឬរថយន្ត សម្រាប់ឲ្យជនជាតិចិនជួល តែងតែខកចិត្តមិនស្ទើរ​ដោយសារតែជនជាតិចិនខ្លះ ជួលយកទៅប្រើ ឬរស់នៅ មិនបានជួយថែរក្សាទេ ចុងក្រោយខ្ទេចគ្មានពាក្យវាចារ។ជាក់ស្តែង ថ្មីៗនេះយោងតាមគណនីហ្វេសបុកឈ្មោះ Pisal Teng Rental Car បានបង្ហោះសារឲ្យម្ចាស់រថយន្ត​ម៉ាក Lexus ពណ៌មាស ស៊េរី២០០១ ប្រញាប់មករករថយន្តរបស់ខ្លួនភ្លាម ព្រោះរថយន្តដែលម្ចាស់ឲ្យចិនជួល ពេលនេះចិនចង់ស៊ីដាច់ ដោយយកទៅលក់ហើយ ជាក់ស្តែងតាមគណនីហ្វេសបុកនេះរៀបរាប់ថា: “បងប្អូនស្គាល់ម្ចាស់ឡានជួយប្រាប់ផងចិនកំពុងជិះរកលក់(សួរអត់ឯកសារ ថាបាត់)”៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here