ដំណឹងក្រៀមក្រំ! សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានចូលទីវង្គត់ហើយដោយសារ…

0
1595

ដំណឹងក្រៀមក្រំ! សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានចូលទីវង្គត់ហើយដោយសារ…

បាងកក៖ ប្រិយមិត្តប្រាកដជាជ្រាប និងស្គាល់ច្បាស់ហើយ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា។ ថ្ងៃនេះប្រជារាស្រ្តពិតមានទុក្ខសោកដែលបានលឺដំណឹងពីការសោយទិវង្គត់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

គួរបញ្ជាក់ផងដែរថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គ ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដោយបានជ្រាបដំណឹងនេះហើយ សូមបងប្អូនខ្មែរ ប្រជានុរាស្រ្តទទូទាំងនគរចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here