ចម្លែក! កូនឆ្កែមួយក្បាលនេះកើតមកមានកន្ទុយនៅនឹងក្បាល

0
426

ចម្លែក! កូនឆ្កែមួយក្បាលនេះកើតមកមានកន្ទុយនៅនឹងក្បាលមានការចែករំលែកជាច្រើននៅលើបណ្តាញសង្គមចំពោះរូបកូនឆ្កែមួយក្បាលដែលមានកន្ទុយនៅនឹងក្បាលមើលទៅគួរអោយចាប់អារម្មណ៍ និងមើលជួបប្រទះទាល់តែសោះ វាហាក់ដូចជាកន្ទុយពិតរបស់វាអញ្ចឹង។ស្ថាបនិកនៃអង្គការជួយសង្គ្រោះសត្វឈ្មោះ Mac’s Mission, Steffen បានលាន់មាត់ថា “វាជាអព្ភូតហេតុដែលខ្ញុំមិនដែលបានឃើញនៅក្នុងជីវិតរបស់ខ្ញុំ” ។

ឆ្កែនេះមានអាយុ ១០ សប្តាហ៍ត្រូវបានដាក់ឈ្មោះដោយអ្នកជួយសង្គ្រោះណាវ៉ាលព្រោះវាបានដុះដូចស្នែងនៅលើក្បាលរបស់វា។ មនុស្សគ្រប់គ្នាដែលមកមជ្ឈមណ្ឌលជួយសង្គ្រោះចង់ថតរូប Selfie ជាមួយណាវ៉ាលព្រោះវាគួរឱ្យស្រលាញ់ និងគួរឱ្យចាប់អារម្មណ៍ខ្លាំង។

ណាវ៉ាល ត្រូវបានផ្តល់ការពិនិត្យដោយកាំរស្មីអ៊ិចនិងការពិនិត្យរាងកាយដោយវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពិសោធ។ គ្រូពេទ្យមានការភ្ញាក់ផ្អើលដែលឃើញកន្ទុយដុះចេញពីក្បាល ហើយវាមិនមានជាឆ្អឹងនៅខាងក្នុងទេ ហើយរាងកាយរបស់វាក៏មានសុខភាពល្អឥតខ្ចោះដែរ។

លោក Steffen បាននិយាយថាអង្គការជួយសង្គ្រោះសត្វយើងនេះធ្លាប់បានជួយសង្គ្រោះឆ្កែដែលមានជើង ៥ ឬឆ្កែដូច Dachshund ដោយមានជើងតែ ៣ និងសត្វដែលមានសម្លេងខ្សោយដទៃទៀត។ មនុស្សគ្រប់រូបនិយាយថាវាមើលទៅដូចជាកន្ទុយដែលមិនបានអភិវឌ្ឍពេញលេញ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here