ចេះតែឆ្ងល់! មូលហេតុអ្វីបានជាអ្នកបត់ជើងញឹកញាប់ខុសពីធម្មតា?

0
102

ចេះតែឆ្ងល់! មូលហេតុអ្វីបានជាអ្នកបត់ជើងញឹកញាប់ខុសពីធម្មតា?

ជាធម្មតាមនុស្សយើងតែងតែបន្ទោរបង់​ ឬបត់ជើងមួយ ឬពីរថ្ងៃម្តងតាមទម្លាប់ធម្មជាតិ អ្នកខ្លះឈានដល់ប្រាំថ្ងៃក៏មានដែរដោយសារមានកត្តាផ្សេងៗដែលបង្កឡើងដោយខ្លួនយើង។ ថ្ងៃនេះសូមលើកយកកត្តា០៦ចំនុចដែលធ្វើអោយអ្នកបន្ទោរបង់ញឹកញាប់ខុសពីធម្មតា៖

1.បរិភោគបន្លែឬផ្លែឈើច្រើន។ 2.ឆ្លងវីរុស ឬវីរុសបាក់តេរីអាចធ្វើឱ្យអ្នកបន្ទោរបង់លើសពីធម្មតានិងអាចបណ្តាលឱ្យរាគ។ 3.ធ្វើលំហាត់ប្រាណច្រើន។ ការធ្វើលំហាត់ប្រាណនឹងបង្កើនការបង្ហាប់សាច់ដុំនៅក្នុងពោះវៀនធំ។ នេះជាមូលហេតុដែលគ្រូពេទ្យច្រើនតែណែនាំអ្នកទល់លាមកឱ្យហាត់ប្រាណឱ្យបានច្រើន។ 4.រោគសញ្ញារលាកពោះវៀនគឺជាជំងឺទូទៅមួយក្នុងនោះអ្នកជំងឺមានអារម្មណ៍ឈឺក្រពះ មានខ្យល់ច្រើនក្នុងពោះ ឈឺពោះ និងឧស្សាហ៍ប​ត់ជើង។ អ្នកជំងឺភាគច្រើននឹងមានអារម្មណ៍ឈឺចាប់នៅត្រង់ពោះភ្លាមៗ។ ហើយនឹងមានការរមួលក្រពើជាដើម លើសពីនេះគឺនៅក្នុងក្រពះរមួល និងមានការទល់លាមក ឬរាគញឹកញាប់។

5.ស្ត្រេសមានឥទ្ធិពលលើប្រព័ន្ធមួយចំនួននៅក្នុងខ្លួន ដែលមនុស្សមួយចំនួនយល់ថាស្ត្រេសគឺជាកត្តាចំបងដែលធ្វើឱ្យមានការវាយប្រហារបន្ថែមទៀតនៃការបន្ទោរបង់ច្រើន លើសពីនេះទៅទៀតមិនមានមនុស្សច្រើនទេដែលបានរកឃើញថាខ្លួនគាត់បន្ទោរបង់រាវច្រើននៅពេលមានអារម្មណ៍តានតឹង។ 6.ជិតមករដូវរបស់ស្ត្រី ហើយមានស្ត្រីជាច្រើនដែលជិតនឹងមករដូវតែងតែបត់ជើងញឹកញាប់ ឬរាគញឹកញាប់ជាងធម្មតាដែលត្រូវបានគេចាត់ទុកថាធម្មតាព្រោះវាបណ្តាលមកពីការប្រែប្រួលអរម៉ូនក្នុងអំឡុងពេលវដ្តរដូវ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here