ជារៀងរាល់ឆ្នាំកម្ពុជាចាប់ និងបញ្ចូនជនជាតិខុសច្បាប់ទៅប្រទេសចិនវិញជាង១០០០នាក់

0
66

ជារៀងរាល់ឆ្នាំកម្ពុជាចាប់ និងបញ្ចូនជនជាតិខុសច្បាប់ទៅប្រទេសចិនវិញជាង១០០០នាក់

ភ្នំពេញ៖ ឆ្នាំ២០១៩ជាឆ្នាំ សហប្រតិបត្តិការអនុវត្តច្បាប់ រវាងចិននិងកម្ពុជា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងនគរបាលទាំងពីរប្រទេស នគរបាលកម្ពុជា បានធ្វើការចាប់ខ្លួនជនសង្ស័យជនជាតិចិន មានចំនួនលើសពី១០០០នាក់ ដែលប្រព្រឹត្តបទល្មើស ពាក់ព័ន្ធនឹងពេស្យាចារ ល្បែងភ្នាល់គ្នា តាមប្រព័ន្ធអ៊ិនធើណេត គ្រឿងញៀន សង្គមងងឹតនិងបទល្មើសផ្សេងទៀត ហើយក៏បានធ្វើការចាប់បញ្ជួន ត្រឡប់ទៅប្រទេសចិនវិញផងដែរ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៧ តុលានេះបានឲ្យដឹងបន្ថែមថា” ក្រោយពីការិយាល័យ សហប្រតិបត្តិការអនុវត្តច្បាប់ រវាងចិននិងកម្ពុជាត្រូវបានបង្កើតឡើង ស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានសហការគ្នាយ៉ាងជិតស្និទ្ធ ថែមមួយកម្រិតទៀត ចុះបង្ក្រាបយ៉ាងតឹងរឹង នូវបទឧក្រិដ្ឋណា ដែលបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត ទ្រព្យសម្បត្តិ សុវត្ថិភាពប្រជាពលរដ្ឋទាំងពីរប្រទេស “៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here