សូមប្រយ័ត្ន! ម្ចាស់មិននៅ០៤ថ្ងៃ ចោរគាស់ផ្ទះក្នុងបុរីយកទ្រព្យសម្បត្តិខ្ទេចគ្មានសល់(មានវីដេអូ)

0
131

សូមប្រយ័ត្ន! ម្ចាស់មិននៅ០៤ថ្ងៃ ចោរគាស់ផ្ទះក្នុងបុរីយកទ្រព្យសម្បត្តិខ្ទេចគ្មានសល់(មានវីដេអូ)

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ មានករណីចោរគាស់ផ្ទះជាកន្លែងវេរប្រាក់មួយកន្លែងក្នុងបុរីវិមានភ្នំពេញ អស់ទ្រព្យសម្បត្តិមួយចំនួន ដោយចោរឡើងចូលតាមបង្អួច ហើយវាយបំបែកទូដែក រើសជជុះសំលៀកបំពាក់ពេញផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង តែម្ចាស់ផ្ទះទើបនឹងបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពនៅថ្ងៃតី៩ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ។

បើតាមប្រភពពីម្ចាស់ផ្ទះវេរប្រាក់ ឈ្មោះ យ៉ា ដា លី ក្នុងបុរីវិមានភ្នំពេញ មានទីតាំងផ្លូវលេខ 348B គំរោងទី៣ បានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបានបាត់បង់រួមមាន៖ ប្រាក់មួយចំនួន ទូរស័ព្ទដៃ២គ្រឿង ព្រមទាំងបាត់បង់គ្រឿងអលង្ការមួយចំនួនទៀតផង។

ម្ចាស់ផ្ទះខាងលើពិតជាមានអារម្មណ៍សោកស្ដាយជាខ្លាំង បន្ទាប់ពីត្រូវចោរលួចចូលគាស់ផ្ទះបាន ទោះជានៅក្នុងបុរីហើយក៏ដោយ គាត់ថែមទាំងបានផ្តាំផ្ញើទៅអ្នករាល់គ្នាដែលមានផ្ទះក្នុងបុរី មិនថាបុរីណានោះទេ គឺត្រូវតែមានការប្រុងប្រយ័ត្ន ព្រោះបុរីក៏ពុំមានសុវត្ថិភាពដែរ។ គាត់បន្ថែមទៀតថា ប្រាក់ដែលគាត់បង់ទៅខាងបុរីប្រចាំខែមិនមែនបង់ថ្លៃសន្តិសុខនោះទេ តែវាជាការបង់ថ្លៃអនាម័យ និងភ្លើងបំភ្លឺផ្លូវទៅវិញ៕ ចង់ជ្រាប់ច្បាស់សូមទស្សនាវីដេអូពីកាមេរ៉ាសុវត្ថិភាព



Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here