សូមប្រយ័ត្នចំពោះចរន្តអគ្គីសនី ពេលមិននៅផ្ទះត្រូវបិទកុងតាក់ភ្លើងផង

0
54

សូមប្រយ័ត្នចំពោះចរន្តអគ្គីសនី ពេលមិននៅផ្ទះត្រូវបិទកុងតាក់ភ្លើងផង

រាជធានី​ភ្នំពេញ​ ៖​ នៅវេលាម៉ោង ១៥:០០នាទីរសៀល ថ្ងៃ១១ កើតខែ អស្សុជឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ មាន​ករណី​អគ្គីភ័យមួយកន្លែងកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវ​148 ក្រុម24 ភូមិ 6 សង្កាត់ផ្សារកណ្ដាលទី2​ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ:​ សាយ សាគី ភេទ ស្រី អាយុ57 ឆ្នំា ​ មុខរបរ​ :​ ប្រធានមេភូមិ។ ចំពោះករណីឆេះនេះគឺបណ្តាលមកពី​ ឆ្លងចរន្តអគ្គិសនី ដែលធ្វើអោយឆេះផ្ទះប្រភេទសំណង់​ ថ្មបេតុងទំហំ ( 04ម៉ែត្រx03ម៉ែត្រ )ឆេះខូចខាតសម្ភារ:​ :​ ទូររទស្សន៏01គ្រឿង កំព្យូទ័រ02គ្រឿង កង្ហាល01 ពូក 01នឺងសំលៀកបំពាក់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ​ ។

ភ្លាមៗរថយន្តការិ.​អគ្គិភ័យ​បានមកប្រតិបត្តិការបាញ់ពន្លត់អស់​ ចំនួន​ 04 គ្រឿង​​​ ពន្លត់ចប់​នៅម៉ោង​15:20នាទីរសៀលនាថ្ងៃទីខែ​ឆ្នាំ​ដដែល​៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here