ថ្ងៃរៀបការកូនក្រមុំយកកម្ទេចផេះឆ្អឹងឪពុកមកច្នៃជាម៉ូតក្រចក ឧបកិច្ចដូចឪពុកនាងដឹកដៃនាងក្នុងថ្ងៃវិសេសអញ្ចឹង(មានវីដេអូ)

0
60

ថ្ងៃរៀបការកូនក្រមុំយកកម្ទេចផេះឆ្អឹងឪពុកមកច្នៃជាម៉ូតក្រចក ឧបកិច្ចដូចឪពុកនាងដឹកដៃនាងក្នុងថ្ងៃវិសេសអញ្ចឹង(មានវីដេអូ)

បរទេស៖ កូនក្រមុំនៅសហរដ្ឋអាមេរិកបានសោកសៅយ៉ាងខ្លាំងនៅពេលដែលខ្លួនបានបាត់បង់ឪពុករបស់នាងដោយជំងឺមហារីកកាលពីប៉ុន្មានខែមុនពេលរៀបអាពាហ៍ពិពាហ៍របស់នាង។ នាងពិតនឹករលឹកឪពុកនាងខ្លាំងណាស់ក្រោយពីបូជាសពរួច។

Charlotte Walton រស់នៅតំបន់ Staffordshire នៃប្រទេសអង់គ្លេសបានរៀបអង្គុយជាមួយបងប្អូនជីដូនមួយរបស់នាងឈ្មោះ Kirsty Meakin និយាយអំពីរបស់នាងបានទទួលមរណភាពកាលពីប៉ុន្មានខែមុន។

នាងបាននិយាយថា“ ខ្ញុំខូចចិត្ត និងសោកស្តាយខ្លាំងណាស់នៅពេលដែលគាត់បានចាកចេញពីខ្ញុំ ដឹងថាគាត់ចង់ឃើញយើងរៀបការសាងអនាគតជាមួយស្វាមីតែអកុសលគាត់មិនបាននៅក្នុងថ្ងៃពិសេសរបស់ពួកយើង” ។

នាង Charlotte Walton អាយុ ២៦ ឆ្នាំសង្ឃឹមថាឪពុករបស់នាងឈ្មោះ Mick នឹងអាចដើរនៅលើផ្លូវក្នុងពិធីមង្គលការរបស់នាងជាមួយនឹងប្តីឈ្មោះ Nick ប៉ុន្តែអ្វីៗវាដូចយើងគិតទេ ប៉ុន្តែអ្វីដែលអាចធ្វើបានគេយកផេះកម្ទេចឆ្អឹងឪពុករបស់នាងមកតុបតែជាក្រចកនាថ្ងៃរៀបការជំនួសនូវភាពស្រស់ស្អាតដែលឪពុកនាងផ្តល់អោយ នាងបានចំនាយពេលវាយ៉ាងយូរ ហើយជាក្តីសុបិន្តរបស់នាងដែលហាក់បីដូចឪពុកនាងកំពុងដឹកដៃនាងដើរក្នុងពិធីការអញ្ចឹង។

ទន្ធឹងនេះមានចែករំលែកវីដេអូ និងរូបភាពរបស់នាងជាច្រើនដោយពួកគេកោតសរសើរពីគំនិតច្នៃប្រឌិតខ្ពស់ និងដឹងគុណឪពុករបស់នាងក្នុងថ្ងៃដ៏វិសេសរបស់គូស្វាមីទាំងទ្វេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here