របៀបធ្វើប្រហុកគ្រឿងកន្ទុយហេស(ម្ហូបខ្មែរលើ)
បុកគ្រឿងកន្ទុយហេសជាឈ្មោះម្ហូបដែលខ្មែរយើងភាគច្រើនធ្លាប់ញុំតែមិនដឹងថាម្ហូបនេះមានឈ្មោះអី ឬមានប្រភពមកពីស្រុកណានោះទេ។ តាមពិតបុកកន្ទុយហេសជាប្រភេទម្ហូបដែលអ្នកស្រុកលើចូលចិត្តធ្វើហូប ជាពិសេសអ្នកនៅខេត្តសៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យជាដើម ចំណែកខ្មែរលើ(ខ្មែរសុរិន្ទ)ក៏មានមុខម្ហូបនេះដែរ។
គ្រឿងផ្សំ៖ ត្រីឆ្អើ (៤ចង្កាក់) ស្ករត្នោត (១ស្លាបព្រាបាយ) ប្រហុកគ្មានជាតិគីមី – ធម្មជាតិ (៧ចង្វារ) ម្ទេសក្រហម (៥០គ្រាប់) បើមិនចេះហិរ ដាក់តាមយើងញ៉ាំបាន ស្លឹកក្រូចសើច (២០សន្លឹក) ខ្ទឹម (៣ដុំ) រំដេង (១ដុំ)ម្សៅស៊ុប ជំនួសប៊ីចេង (១ស្លាបព្រាកាហ្វេកន្លះ)
របៀបធ្វើ៖ បុកត្រីឆ្អើអោយម៉ត់ ទុកមួយឡែក ចិញ្ច្រាំប្រហុកអោយម៉ត់ រួចឆាជាមួយប្រេង អោយហួតទឹក ម្ទេស ស្លឹកក្រូចសើច បំពងអោយស្រគាំ បកខ្ទឹមសរតិចៗកុំអោយអស់សំបង រួចបុកជាមួយម្ទេស ដែលបំពងរួច បុកម៉ត់ហើយ ដាក់ត្រីឆ្អើ ដែលបុករួច ចូលក្នុងត្បាល់ បុកប្រហុកឆា អំពិលទាំងគ្រាប់ បន្ទាប់មកទៀតដាក់គ្រឿង ស្ករត្នោត រំដេងហាន់អោយល្អិត និង ម្សៅស៊ុប១ស្លាបព្រាកាហ្វេកន្លះ ជាចុងក្រោយ បំពងស្លឹកក្រូចសើចស្រគាំ ដាក់ចូលជាមួយគ្នា រួចជាស្រេច ៕
Facebook Comments
