នាំកូនទៅមើលចំការស្រូវស្រាប់តែជាន់មីនផ្ទុះដាច់ជើងស្តាំគួរអោយអាសូរ

0
397

នាំកូនទៅមើលចំការស្រូវស្រាប់តែជាន់មីនផ្ទុះដាច់ជើងស្តាំគួរអោយអាសូរ

ខេត្តពោធិសាត់-មានករណីផ្ទុះគ្រាប់មីនមិនទាន់ផ្ទុះមួយគ្រាប់បណ្តាលអោយបរុសម្នាក់ឈ្មោះឈន វារៈអាយុ២៩ឆ្នាំ របួសដាច់ជើងស្តាំ ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចអូរអុកគូថ ស្ថិតក្នុងភូមិឯកភាពឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានបានអោយដឹងថាជនរងគ្រោះ និងភរិយា រួមទាំងកូនស្រី បានដើរទៅស្រែរបស់ខ្លួនដូចរាល់ដង ស្រាប់តែបុរសជាប្តីបានដើរជាន់គ្រាប់មីនចាស់កប់ក្នុងដី ផ្ទុះត្រូវជើងបណ្តាលអោយដាច់ជើងខាងស្តាំចំណែកប្រពន្ធ និងកូនស្រីមិនមានរងរបួសទេ ដោយសារពួកគេស្ថិតឆ្ងាយពីកន្លែងផ្ទុះនោះ។

ក្រោយហេតុការណ៍សាច់ញាតិ ក្រុមអ្នកភូមិនិងសមត្ថកិច្ច កងទព័នៅតំបន់នោះក៍បានចាត់ចែងជួយបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យខេត្តត្រាត ប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here