សុខ ឥសាន៖ អ្នកវិភាគស្រុកខ្មែរតែងតាំងពីស្ថាប័នណា បានជាចេញមកវិភាគព្រោងព្រាត ឬមួយលើកបន្តុបខ្លួនឯង??

0
119

សុខ ឥសាន៖ អ្នកវិភាគស្រុកខ្មែរតែងតាំងពីស្ថាប័នណា បានជាចេញមកវិភាគព្រោងព្រាត ឬមួយលើកបន្តុបខ្លួនឯង?

ភ្នំពេញ ៖ ថ្មីៗនេះស្ថានភាពនយោបាយនៅកម្ពុជាហាក់កំពុងមានកំដៅតិចៗករណីរឿងលោក សម រង្សុីចូលស្រុកនៅថ្ងៃទី០៩ វិច្ចកា ឆ្នាំ២០១៩ ខាងមុខ និងមានអ្នកវិភាគនយោបាយ សង្គមជាច្រើននាក់បានវិភាគទៅលើសង្គមបច្ចុប្បន្នទាំងរឿងនយោបាយ និងរឿងសង្គម។

ជាក់ស្តែងកាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកជាសំណួរ ហាក់មានការងើយឆ្ងល់ថា តើអ្នកវិភាពត្រូវបានតែងតាំង ចេញពីស្ថាប័នណា ឬក៏ជាការលើកបន្តុបខ្លួនឯង។ លោក សុខ ឥសាន បានលើកឡើងថា“ ប្រជាពលរដ្ឋឆ្ងល់ថា អ្នកវិភាគត្រូវបាន តែងតាំងជាផ្លូវការពីស្ថាប័នណា បានជាមានលេចចេញព្រោងព្រាត មានទាំងវ័យចាស់ និងវ័យក្មេង ។ ប្រហែលជាលើកបន្តុបខ្លួនឯងទេដឹង? ។លោកថា មានមតិមួយចំនួនលើកឡើងថា អ្នកវិភាគនិយាយ គឺជាសិទ្ធិបញ្ចេញមតិ ចុះនាយករដ្ឋមន្ត្រី ដែលជាពលរដ្ឋម្នាក់ដែរ គ្មានសិទ្ធិបញ្ចេញមតិទេឬ ?

គួររំលឹកអោយដឹងថា កាលពីថ្ងៃ៧ តុលា សម្តេចតេជោ បានថ្លែងការស្តីបន្ទោសចំៗ ទៅលើលោក មាស នី និងលោក ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគ ស្ថានការណ៍នយោបាយទូទៅ នៅកម្ពុជាថា វិភាគនៅមានកម្រិត និងអន់បំផុត មិនស្មើបានពាក់កណ្តាល នៃការវិភាគរបស់លោក ជេម សុខ និងលោករដ្ឋមន្រ្តីអប់រំ ហង់ ជួនណារ៉ុនផង។

ទោះជាយ៉ាងណា លោក សុខ ឥសាន មិនបានបញ្ជាក់ ឬសំដៅទៅឈ្មោះអ្នកវិភាគណាមួយឡើយ ដោយលោកមានការឆ្ងល់ដូចជាមតិប្រជាពលរដ្ឋមួយចំនួនដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here