មានការរិះគន់ក្រដាសប្រាក់ថ្មី១៥០០០រៀលថាមានរូបស្តូបយួនក្នុងហ្នឹង!

0
43218

មានការរិះគន់ក្រដាសប្រាក់ថ្មី១៥០០០រៀលថាមានរូបស្តូបយួនក្នុងហ្នឹង!

ភ្នំពេញ៖ មានការរិះគន់ខ្លះពាក់ព័ន្ធនឹងការចេញក្រដាសប្រាក់ថ្មី ១៥០០០រៀលក្នុងឳកាសដ៏ប្រពៃក្នុងខួបគម្រប់១៥ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់សម្តេចព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលក្នុងនោះផងដែរមានមតិខ្លះរិះគន់ថាការផលិតក្រដាសប្រាក់ថ្មីនេះមិនសមស្របតាមកាលទេស​ប្រទេសកំពុងអភិវឌ្ឍន៍ ហើយម្យ៉ាងវិញទៀតនៅក្នុងក្រដាសប្រាស់នោះទៀតសោតមានរូបសំណាកវិមាន ឈ្នះ-ឈ្នះ ដែលប្រជាជនភាគច្រើនស្គាល់ថាជាស្តូបមិត្តភាពវៀតណាម កម្ពុជា ឬហៅកាត់ថាស្តូបយួន។

មតិខ្លះលើកឡើងថា៖ “សុំកូនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយគិតគូររឿងនយោបាយអោយមែនទែន ខណៈដែលផែនការរបស់អា៎ហូ ជីមិញជិតទទួលបានជោគជ័យ រដ្ឋាភិបាលខ្មែរកំពុងមបាំង ឆ្កួតលីលា លែងដឹងមុខមិត្ត មុខសត្រូវ យកខុសធ្វើត្រូវ យកអាក្រក់ធ្វើល្អ  ពួកយើងមិនអាចអោបដៃមើលទង្វើដល់ឆ្កួតមួយនេះបានទេ”។ ចំណែកអ្នកខ្លះក៏បានលើកឡើងសំដៅលើក្រុមប្រឆាំងផ្កាប់មុខមួយចំនួនថា៖ “ពាក្យថាអាប្រឆាំងផ្កាប់មុខធ្វេីអ្វីក៍ខុសនិយាយរួមទៅគេធ្វេីមោនកេីតទេវាបានធ្វេីកេីតទេីសគ្រប់ពេលចាចង់បានអាឆ្កួតក្បត់ជាតិនៅបារាំងមកដឹកនាំជាតិបានវាថាល្អធ្វេនយោបាយបោកលុយខ្មែរក្នុងស្រុកក្រៅស្រុកយកទៅចាយជិតដល់ថ្ងៃមកបង្កេីតជាលេសប្រមាថព្រះមហាក្សត្រហេីយមិនមកវិញហេីយក៍ដេកសុីលុយខ្មែរដែលរៃអង្គៀសអោយវាបន្ត​​ តទៀតគិតទៅមេីលថាអាសុីល្ងង់ឫខ្មែរអោយលុយវាចាយល្ងង់?”។

ទោះបីជាយ៉ាងណានោះពុំមានការបកស្រាយពីសំណាក់ធនាគារជាតិ ឬស្ថាប័នពាក់ព័ន្ធណាមួយបកស្រាយពីករណីក្រដាសប្រាក់ថ្មី១៥០០០រៀលមានរូបស្តូបវិមានឈ្នះឈ្នះ ឬស្តូបយួននេះនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here