អុញនោះ! មានរឿងអីចេះ បានលោក ឆន សុវណ្ណរាជ បង្ហោះសារបែបនេះ?

0
162

អុញនោះ! មានរឿងអីចេះ បានលោក ឆន សុវណ្ណរាជ បង្ហោះសារបែបនេះ?

ភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាស្គាល់តារាចម្រៀងមុខស្រស់ សម្លេងស្រទន់ជ្រកក្នុងទ្រនំហង្សមាសលោក ឆន សុវណ្ណារាជ ហើយ។ ក្នុងរយះពេលកន្លងទៅនេះលោក ឆន សុវណ្ណរាជហាក់ដូចជាមមាញឹកយ៉ាងខ្លាំងក្នុងការងារសិល្បៈទាំងសិល្បះចម្រៀង និងការងារក្នុងកម្មវិធីទូរទស្សន៍ធំៗនាពេលបច្ចុប្បន្ន។

ប៉ុន្តែនៅពេលថ្មីៗនេះផងដែរ លោកបង្ហោះសារមួយដែលចង់បង្ហាញពីភាពឯកា របស់លោកដែលពេលនេះគ្មានអ្នកណាយល់ពីអារម្មណ៍មួយនេះបានឡើយ។ វាហាក់បីដូចជាលោកកំពុងតែខកចិត្ត ឬខូចចិត្តរឿងអ្វីមួយលាក់ក្នុងចិត្ត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសបុករបស់លោកបានសរសេររៀបរាប់​យ៉ាងដូ​ច្នេះ​ថា«អ្នកមិនអន់ទេ គ្រាន់តែពេលខ្លះអ្នកអោយតំលៃនិងការស្រលាញ់ទៅអ្នកដទៃជា​ងខ្លួនឯងពេកតែប៉ុណ្ណោះ អ្វីដែលអ្នកបានឆ្លងកាត់កន្លងមកចាត់ទុកវាជា​បទ​ពិសោធ​ន៍​ និង​មេរៀនជីវិតទៅ តែអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺស្រលាញ់ខ្លួនឯងអោយបាន​ច្រើនបំផុតទៅបានហើយ»។

ទោះជាយ៉ាងណាគេមិនទាន់ដឹងថាលោកចេញ Status មួយនេះអាចពាក់ព័ន្ធទៅនឹងរឿងស្នេហារបស់លោកដែរឬអត់ ប្រិយមិត្តអាចតាមដានរឿងនេះទាំងអស់គ្នា៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here