គួរដឹង! បុរសដែលចូលចិត្តជក់បារីច្រើន ប្រយ័ត្នអត់កូន

0
41

គួរដឹង! បុរសដែលចូលចិត្តជក់បារីច្រើន ប្រយ័ត្នអត់កូន

ការជក់បារីគឺជាគ្រោះថ្នាក់ ដ៏ធំមួយចំពោះសុខភាពមនុស្សយើង។ ការជក់បារីមិនត្រឹមតែធ្វើឲ្យខូចសួតែទេ តែក៏បំផ្លាញដល់បេះដូង តម្រងនោម និងមេជីវិតឈ្មោលបានដែរ។ មែនហើយ វាពិតជា អាចបណ្តាលឲ្យមនុស្សប្រុស មិនងាយមានកូនដូចគ្នា នឹងមនុស្សស្រីអញ្ចឹងដែរ។

ផលប៉ះពាល់ចំពោះសុខភាពញឹកញាប់ជាងគេនៃការជក់បារី គឺការមិនអាចមានកូនបានតែម្តង។ តាមការស្រាវជ្រាវបានរកឃើញថា ការជក់បារីតែមួយដើម វានឹងធ្វើឲ្យសារធាតុគីមីប្រមាណ ៧០០០ប្រភេទរាលដាលពេញរាងកាយ រហូតដល់ប៉ះពាល់ដល់សរីរាង្គជាច្រើនទៀតផង។ រឿងនេះមិនមែននិយាយត្រឹមតែអ្នកជក់បារីផ្ទាល់ទេ សូម្បីតែអ្នកស្រូបផ្សែងបារីពីគេ ក៏គ្រោះថ្នាក់ដូចគ្នាដែរ ចាប់ពីបំផ្លាញសរីរាង្គបន្តពូជ មានបញ្ហាហ្សែនចំពោះទារកក្នុងផ្ទៃ មានបញ្ហាក្នុងការជ្រុះអូវ៉ុល និងប្រឈមកាន់តែខ្ពស់នឹងមហារីក និងរលូតកូន។

* តើការជក់បារីប៉ះពាល់ ដល់មេជីវិតឈ្មោលដែរទេ?

ការជក់បារីគឺមិនបានលើកលែង ដល់សរីរាង្គណាមួយ ឬកោសិកាណាមួយឡើយ គឺមានផលប៉ះពាល់ទាំងអស់ រួមបញ្ចូលទាំងមេជីវិតឈ្មោលផងដែរ។ ការសិក្សាបានបង្ហាញថា ការថយចុះនៃគុណភាពទឹកកាម និងកំហាប់មេជីវិតឈ្មោលប្រមាណ ២៣ភាគរយ បានកើតឡើងលើមនុស្សប្រុសដែលជក់បារី។ ការជក់បារីក៏ប៉ះពាល់ដល់ភាពមានចលនារបស់មេជីវិតឈ្មោល ដែលនាំឲ្យកាន់តែពិបាកបង្កកំណើតជាមួយមេជីវិតញី។ បើសិនជាមានការបង្កកំណើតមែន អំប្រ៊ីយ៉ុងអាចនឹងមានឱកាសតិចណាស់ក្នុងការមានជីវិតរស់ ដោយសារតែសារធាតុគ្រោះថ្នាក់ ជាច្រើនបានចូលទៅក្នុងខ្លួន អំប្រ៊ីយ៉ុងរួចទៅហើយ។

* តើការជក់បារីអាចប៉ះពាល់ដល់ ឱកាសនៃការមានផ្ទៃពោះដែរទេ?

ស្រ្តីដែលជក់បារី ឬស្រូបផ្សែងបារីពីគេ ប្រឈមកាន់តែខ្លាំង នឹងមិនអាចមានកូនបាន ហើយក៏ទំនងជាត្រូវការពេល យូរដែរទើបមានផ្ទៃពោះកើត។ ដោយសារតែជាតិពុលចេញពីផ្សែងបារីមានច្រើន ដូច្នេះវានឹងធ្វើឲ្យស្រ្តីប្រឈមខ្ពស់នឹងការរលូតកូន។ ស្រ្តីដែលជក់បារីក៏ប្រឈមខ្ពស់ នឹងបញ្ហាសុខភាពជាច្រើនទៀត ដែរក្នុងពេលមានផ្ទៃពោះដូចជា សម្រាលមិនគ្រប់ខែ និងកូនក្រៅស្បូន។ ក្រៅពីនេះ ស្រ្តីដែលជក់បារី និងស្រូបផ្សែងបារី ពីគេទំនងជាងឆាប់រ៉ាំងរដូវណាស់៕

ប្រភព៖ www.health.com.kh

LEAVE A REPLY

Please enter your comment!
Please enter your name here