សម្តេច ហ៊ុន សែន បញ្ជាឲ្យសិក្សាក្នុងការដកមេបញ្ជាការយោធា និងអភិរងខេត្តព្រះសីហនុ២រូបពីតំណែងករណីបង្ក្រាបពលរដ្ឋតវ៉ារឿងដីធ្លី

0
384

សម្តេច ហ៊ុន សែន បញ្ជាឲ្យសិក្សាក្នុងការដកមេបញ្ជាការយោធា និងអភិរងខេត្តព្រះសីហនុ២រូបពីតំណែងករណីបង្ក្រាបពលរដ្ឋតវ៉ារឿងដីធ្លី

រឿងរ៉ាវបង្ក្រាបប្រជាពលរដ្ឋនៅក្រុងព្រះសីហនុមិនទាន់មានដំណោះស្រាយនៅឡើយខណះលោកអភិបាលខេត្ត យន់ មីន មួយនេះបានលើកឡើងថា មិនមានការបង្ក្រាបសកម្មជនដីធ្លីដោយហឹង្សាទេ ជនរងគ្រោះនោះត្រូវគ្រាប់កាំភ្លើងធ្លាក់ពីលើមេឃដោយកងកម្លាំងបាញ់ឡើងលើគំរាមបំបែកហ្វូង។

ចំនែកមន្ត្រីទទួលបន្ទុកកងកម្លាំងខេត្តក៏បាននិយាយដែរថា ពិតជាមានការបង្ក្រាបមែនប៉ុន្តែគ្រាប់សំបកផ្ទុះមិនមែនជារបស់អង្គភាពទេ អាចជាជនទីបីមានបំណងមិនល្អធ្វើរឿងនេះ។ គួររំលឹកផងដែរថាការបាញ់បង្ក្រាបពលរដ្ឋរឿងទំនាស់ដីធ្លីនៅក្រុងព្រះសីហនុកាលពីជាងមួយសប្តាហ៍មុននោះបង្ករអោយកក្រើកគ្រប់បណ្តាញព័ត៌មាន និងសង្គមស៊ីវិលក្នុង និងក្រៅដោយសារវីដេអូមួយលេចធ្លាយកវណីកងកម្លាំងបង្ក្រាបទំនាស់នេះបានប្រើហឹង្សាវាយដំពលរដ្ឋ និងបាញ់អោយរបួសធ្ងន់ម្នាក់។ ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំប្រកាសនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ និងបានបញ្ជាឲ្យធ្វើការសិក្សាក្នុងការដកមេបញ្ជាការយោធាខេត្តព្រះសីហនុ និងអភិបាលរងខេត្ត២រូបទៀត ចេញពីតំណែង ពាក់ព័ន្ធករណីបង្ក្រាបប្រជាពលរដ្ឋតវ៉ារឿងដីធ្លី ឈានដល់ការប្រើអំពើហិង្សានៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ។

ការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here