ភ្ញាក់ផ្អើលខ្លាំង Predator ដើរសុីឈ្មួលដកស្ទូងយកលុយទៅភពផ្កាយវិញ

0
434

ភ្ញាក់ផ្អើលខ្លាំង Predator ដើរសុីឈ្មួលដកស្ទូងយកលុយទៅភពផ្កាយវិញ

រូបភាព និងវីដេអូរបស់អ្នកលេងបណ្តាលញសង្គមដោយយក Predator មកជួយដកស្ទូងនៅវាលស្រែកំពុងល្បីល្បាញពេញប្រភពអុិនធើណែត។  បុរសស្លៀកពាក់ជាសត្វ Alien Predator មកពីភពផ្សេង ត្រូវបានរៀបចំដោយម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះ SuwanMacha Predator ។ លោកបានរចនាម៉ូតូ និងសំភារះមួយចំនួនជាច្រើនអោយដូចទៅនឹងរឿង Predator និងតួអង្គ Predator ទាំងមូល។

ជាធម្មតាលោក Samai តែងតែធ្វើវីដេអូប្លែក​ និងចែករំលែកវីដេអូនិងរូបភាពនៅក្នុងបណ្តាញសង្គមរបស់គាត់ជាការកំសាន្ត និងការរកលុយតាមអុិនធើណែត ដោយមួយឈុតនេះគឹតម្រូវអោយ Predator ដើរសុីឈ្មួញដកស្ទូងដើម្បីបានសាហ៊ុយទៅភពរបស់ខ្លួនវិញ។

ចំពោះវីដេអូ និងឈុតឆាកសាច់រឿងនេះមានអ្នកចូលមើលជាង ១,៧ លានដងហើយត្រូវបានចែករំលែកជាង ២៥,០០០ ដង។ អ្នកលេងអ៊ីនធឺណេតបានបញ្ចេញមតិថា លោកពិតជាមានការច្នៃប្រឌិតសាច់រឿងអោយគេគ្រប់គ្នាបានសើចមែន។ ។ សាមៃជាធម្មតាធ្វើរឿងកំប្លែងនៅក្នុងឈុតសំលៀកបំពាក់សត្វ Predator របស់គាត់ដើម្បីនាំឱ្យមានការសើចសប្បាយដល់មនុស្សនិងជួយចែករំលែកទុក្ខខ្វល់ខ្វាយក្នុងជីវិតប្រចាំថ្ងៃរបស់យើង។

ទោះជាយ៉ាងណានេះជាការធ្វើអោយយើងមានអារម្មណ៍ធូរស្រាល បានច្រើនចំពោះការផលិតសាច់រឿងបែបកំប្លែងទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here