ដំណឹងល្អ! បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រកាសជ្រើសពលទាហានបំពេញក្របខណ្ឌឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស

0
55

ដំណឹងល្អ! បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រកាសជ្រើសពលទាហានបំពេញក្របខណ្ឌឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ព្រះវិហារ: យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ១៣៥ សសរ ចុះថ្ងៃព្រហស្បតិ៏០៨ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ សីហា ឆ្នាំ២០១៩ ស្តីពីការជ្រើសរើសពលទាហាននៃក្រសួងការពារជាតិ។

ថ្ងៃនេះត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ សូមធ្វើការជូនដំណឹងដល់ សិស្ស និស្សិត យុវជន ទាំងអស់ជ្រាបថា៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ធ្វើការជ្រើសរើសពលទាហានចំនួន ៧នាក់(ប្រាំពីរ)នាក់ ដើម្បីបំពេញក្របខណ្ឌឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ចំពោះអ្នកដែលមានបំណងចង់ចូលបំម្រើការងារកងរាជអាវុធហត្ថ សូមអញ្ជើញមកទំនាក់ទំនង និងទទួលយកឯកសារ(ដោយឥតគិតប្រាក់) និងដាក់ពាក្យ សុំចុះឈ្មោះនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ គិតចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

ចំពោះលក្ខខណ្ឌផ្សេងៗសូមមើលសេចក្តីជូនដំណឹងខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here