សោភា ទេពី ៖ គ្មានបុរសណាម្នាក់យកលុយមកជះលើរូបនាងចឹងទេ តាមពិតរថយន្តនេះជាកាដូពី…

0
1414

សោភា ទេពី ៖ គ្មានបុរសណាម្នាក់យកលុយមកជះលើរូបនាងចឹងទេ តាមពិតរថយន្តនេះជាកាដូពី…

អតីតបេក្ខជនប្រឡងចម្រៀងខេមបូឌាអាយឌល រដូលកាលទី៣ សោភា ទេពី ដែលផ្តើមរះចិញ្ចាចនៅលើសិល្បៈកាលពីម្សិលមិញនេះ បានបង្ហោះនៅរូបឡានស៊េរីថ្មី ដែលជាតម្រុយថា ជារបស់ប្រើទើបធ្លាក់ដល់ដៃ។ ភ្លាមៗក្រោយបង្ហោះ ស្រាប់តែមានអ្នកនិយាយថា ប្រហែលជាកាដូជំនួយពីអ្នកស្រឡាញ់នាងស្មោះណាមួយជួយទ្រពីក្រោយហើយ។

មន្ទិលនេះ សោភា ទេពី បញ្ជាក់ថា រថយន្តតម្លៃជាង៦៦០០០ដុល្លាររបស់នាង គឺពិតជាកាដូរបស់ម្ដាយ១០០ភាគរយ ដោយមិនមានបុរសណាម្នាក់ យកលុយមកជះឲ្យនាងក្នុងតួលេខដ៏ច្រើនបែបហ្នឹងបានទេ។ នាងលើកឡើងដោយមិនស្ទាក់ស្ទើរថា ម្ដាយរបស់នាងចង់ឲ្យនាងសប្បាយចិត្ត និងដោយសារតែលួចសួរចិត្តនាង ដឹងថានាងស្រលាញ់រថយន្តស៊េរីនឹងផង ទើបម្ដាយរបស់នាងទៅកុម្ម៉ង់ស្ងាត់ៗ ហើយយកមកប្រគល់ឲ្យនាង។

នាងអះអាងថា ម្ដាយខ្លួន គឺជាអ្នកជំនួញ និងមានមុខរបរធំដំគួរសមក្នុងដៃជាយូរមកហើយ ទើបត្រឹមលទ្ធភាពរថយន្តដែលបានកាដូឲ្យ គឺមិនចាំបាច់ដល់ថ្នាក់បុរសណាម្នាក់យកមកជះ។ ជាមួយនឹងស៊េរីរថយន្តថ្មីទំនើប ពិតជាធ្វើឲ្យសោភា ទេពី មានមុខថែមមួយកម្រិតនៅក្នុងវិស័យសិល្បៈមិនអន់នោះទេ ក្នុងពេលដែលនាងក៏កាន់តែមានការគាំទ្រខ្ពស់ តាំងពីបញ្ចប់ការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកនៅហង្សមាស។

ក្រៅពីច្រៀងសម័យទេពី ក៏ចេះច្រៀងបុរាណ ព្រោះនាងជាសិស្សសាលាវិចិត្រសិល្បៈដែលជម្រុញឲ្យនាងកាន់តែយល់ពីអត្ថន័យលើកដាក់សំឡេង។ ទោះជាមានបានហ៊ឺហារតែទេពី រមែងជួយគិតគូដល់ការងារសង្គមមនុស្សធម៌ជាប្រចាំចូលជាថវិកា ឬចូលច្រៀងមិនគិតកម្រៃក៏មាននេះសមជាសិល្បៈមានការលេចធ្លោ៕

ប្រភពអត្ថបទ៖ TNB

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here