ពិតជាទឹកចិត្តល្អមែន! សិស្សនិទ្ទេស A ចំនួន៣ខេត្ត ទទួលការលើកទឹកចិត្តពីឯកឧត្តម ស សុខា ​និងលោកគ្រូអ្នកគ្រូទទួលបាន…

0
14

ពិតជាទឹកចិត្តល្អមែន! សិស្សនិទ្ទេស A ចំនួន៣ខេត្ត ទទួលការលើកទឹកចិត្តពីឯកឧត្តម ស សុខា ​និងលោកគ្រូអ្នកគ្រូទទួលបាន…

យោងតាមគណនីហ្វេសបុកលោក ហេង ឡុង ក៏ដូចជាគណនីហ្វេសបុកលោក ពាក់មី បានសំដែងការសាទរចំពោះសិស្សានុសិស្សជាប់និទ្ទេស A ទូទាំងប្រទេស ដែលក្នុងនោះដែរ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត និង​តំណាង​ថ្នាក់​ដឹកនាំ​​នានា បាន​អញ្ជើញ​​ចូលរួម​កាត់​ស្រោម​​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង១៩ សីហា ២០១៩។

គួរបញ្ជាក់ផងដែរ​ថា លទ្ធផល​​នៃ​ការ​ប្រឡង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុងប្រយ័ត្ន និង​មាន​សុវត្ថិភាព ដើម្បី​ធានា​បាន​ថា​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាពនិង​លទ្ធផល​ទទួល​យក​បាន។យ៉ាងណាមិញ សម្រាប់​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ (បាក់ឌុប) មាន​បេក្ខជន​ចុះ​ឈ្មោះ​ចំនួន​សរុប ១១៧,០៤៣​នាក់ មាន​២០២​មណ្ឌល និង​៤,៧២៤​បន្ទប់ ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ​៧៩,០៥២នាក់ ​ស្មើ​នឹង៦៨.៦២​% ក្នុង​នោះ​សិស្ស​ទទួល​បាន​​និទ្ទេស​ A បាន​ចំនួន ៤៤៣នាក់។

ដោយឡែក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានប្រាប់ឱ្យដឹងពីដំណឹងដ៏ល្អមួយសម្រាប់បេក្ខជនដែលប្រលង បាក់ឌុប ទទួលបាននិទ្ទេស A ក្នុងខេត្ដចំនួន ៣ រួមជាមួយអ្នកគ្រូ លោកគ្រូ និងទទួលបានម៉ូតូក្នុងម្នាក់មួយគ្រឿងតែម្ដង។ក្នុងនោះដែរ លោក ហេង ឡុង បានសរសេរប្រាប់ឱ្យដឹងថា៖

”សូមអបអរសាទរសិស្សជ័យលាភីជាប់បាក់ឌុបនិទ្ទេសA​ ចំនួន៨៤នាក់ ក្នុងបីខេត្តរួមមានខេត្តព្រៃវែង​ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលត្រូវបាន ឯកឧត្តម ស សុខា ឧបត្ថម្ភម៉ូតូហុងដាដ្រីម ឆ្នាំ២០១៦ ម្នាក់១គ្រឿង រួមទាំងលោកគ្រូ អ្នកគ្រូ នៅខេត្តព្រៃវែងតាមជំនាញចំនួន ២៧រូប ទៀត សរុប ១១១គ្រឿង”៕ប្រភព៖ ហ្វេសប៊ុក

LEAVE A REPLY

Please enter your comment!
Please enter your name here