ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន នាំយកអំណោយចែកជូនប្រជាពលរដ្ឋ៥៥គ្រួសារនៅតំបន់ក្បាលឆាយ

0
20

ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន នាំយកអំណោយចែកជូនប្រជាពលរដ្ឋ៥៥គ្រួសារនៅតំបន់ក្បាលឆាយ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលរស់នៅតំបន់ក្បាលឆាយ ភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានមានប្រសាសន៍សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋថា ដោយសាររដូវនេះប្រឈមនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពិបាកក្នុងការងាររកស៊ី ដូច្នេះត្រូវថែទាំសុខភាពកូនចៅ ដេកក្នុងមុង ផឹកទឹកស្អាត ជៀសវាងពីជំងឺផ្សេងៗ រដ្ឋបាលខេត្តតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្ត ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬប្រកាន់និន្នាការនយោបាយ គឺធ្វើយ៉ាងណាជួយដោះស្រាយជីវភាពប្រជាពលរដ្ឋបានទាន់ពេលវេលា ។

អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋចំនួន ៥៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖
អង្ករ ៤០គីឡូក្រាម ត្រីខកំប៉ុង ១យួរ មីកំប៉ុង ២ដុំ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ២ដប ស័ង្កសី ៣ម៉ែត្រ ២០សន្លឹក តង់ ៦ម៉ែត្រ ×៨ម៉ែត្រ ចំនួន ២ ទឹកសុទ្ធ ៥កេស និងថវិកា ២០០.០០០ មុឺនរៀល ៕

ប្រភព៖ អនឡាញរីផតធើ #OnlineReporter #News

LEAVE A REPLY

Please enter your comment!
Please enter your name here