ឆេះតូបលក់ទូរស័ព្ទនៅផ្សារឃ្លាំងចំនួន១០តូប ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ

0
85

ឆេះតូបលក់ទូរស័ព្ទនៅផ្សារឃ្លាំងចំនួន១០តូប ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ

យប់ថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៩ នៅវេលាម៉ោង ១១ និង០០នាទី មានករណីអគ្គីភ័យឆាបឆេះតូបលក់ទូរស័ព្ទដៃនៅក្នុងផ្សារឃ្លាំងរំសេវ បង្កការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចុ។ ហេតុការណ៍នេះកើតឡើងនៅក្នុងសង្កាត់ដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា ករណីឆាបឆេះតូបលក់ទូរស័ព្ទនេះ បណ្តាលអោយឆេះតូបចំនួយ១០ ប៉ុន្តែមិនមែនមនុស្សណារងរបួស ឬគ្រោះថ្នាក់ឡើយ។ សមត្ថកិច្ច និងក្រុមពន្លត់អគ្គីភ័យបានចំណាយ ពេលប្រហែលមួយម៉ោង និងពន្លត់អគ្គីភ័យ ជាង ៣០គ្រឿង ក្នុងការចុះអន្តរាគមន៍ពន្លត់ភ្លើងដែលឆាបឆេះ មិនអោយឆេះរាលដាលខ្លាំង នៅទីតាំងកន្លែងកើតហេតុ ហើយសមត្ថកិច្ចពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍បាន ធ្វើអោយភ្លើងឆេះដល់ខ្លាំងក្លានោះរលត់ទៅវិញផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here