អបអរសាទរប្អូនប្រុសជាប់និទ្ទេសA ម្នាក់ឯងក្នុងខេត្ត ទទួលបានថវិកា១០០០ដុល្លា និងកុំព្យូទ័រលេបថប់មួយគ្រឿងពីលោកជំទាវ មិថុនា ភូថង

0
33

អបអរសាទរប្អូនប្រុសជាប់និទ្ទេសA ម្នាក់ឯងក្នុងខេត្ត ទទួលបានថវិកា១០០០ដុល្លា និងកុំព្យូទ័រលេបថប់មួយគ្រឿងពីលោកជំទាវ មិថុនា ភូថង

ខេត្តកោះកុង-ក្រោយពីចេញលទ្ធផលប្រលងបាក់ឌុបឆ្នាំ២០១៩ កាលពីម្សិលមិញថ្ងៃទី ០៩ កញ្ញា ឆ្នាំ២០១៩ ក្រសួងបានប្រកាសលទ្ធផលបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ជាមួយនឹងនិទ្ទេស A ដែលមានចំនួន ៤៤៣នាក់ ទូទាំងប្រទេស។

ដោយឡែកនៅក្នុងខេត្តកោះកុងឯណោះវិញមានសិស្សតែម្នាក់ទេ ដែលប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ ជាប់បាននិទេ្ទស A បេក្ខជនសិស្សរូបនេះមានឈ្មោះ ខន សុវណ្ណភូមិ ភេទប្រុស រៀននៅវិទ្យាល័យកោះ។  ក្នុងនោះរដ្ឋបាលខេត្តកោះកុងបានសម្តែងការអបអរសាទរ ចំពោះបេក្ខជនសិស្សរូបនោះ ឈ្មោះខន សុវណ្ណភូមិ មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏នឹងផ្តល់រង្វាន់លើកទឹកចិត្ត ថវិកា១០០០ដុល្លា និងកំព្យូទ័រយួរដៃមួយគ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here