អបអរសាទរប្អូនប្រុស ទុយ សុខដុង ប្រលងជាប់បាក់ឌុបជាមួយនឹងនិទ្ទេស…

0
1197

អបអរសាទរប្អូនប្រុស ទុយ សុខដុង ប្រលងជាប់បាក់ឌុបជាមួយនឹងនិទ្ទេស…

ប្រិយមិត្តប្រាកដជាបានស្គាល់ប្អូនប្រុសពិការដៃជើងទាំងពីរ ឈ្មោះ ទុយ សុខដុង ពេលនេះប្អូនប្រុសបានទទួលជោគជ័យហើយ ក្នុងការប្រឹងប្រែងរៀនសូត្ររហូតជាប់បាក់ឌុបឆ្នាំ២០១៩នេះ។ ជាមួយគ្នាផងដែរមានបងប្អូនប្រិយមិត្តតាមបណ្តាញសង្គមបានចូលរួមអបអរសាទរបេក្ខជន ទុយ សុខដុង ដែលបានខិតខំប្រឹងប្រែងតស៊ូ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ជាមួយនិទ្ទេសD។

គួររំលឹកផងដែរថាបេក្ខជន ទុយ សុខដុង បានប្រឡងនៅមណ្ឌលបឋមសិក្សាអនុវត្ត ហ៊ុន សែនអាចារ្យលាក់ ខេត្តកំពង់ធំ។ គួររំលឹកផងដែរ យុវសិស្ស ទុយ សុខដុង ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ។ យុវសិស្សរូបនេះត្រូវបានមហាជនស្គាល់តាមរយៈការខិតខំរៀនសូត្រ ហើយ សុខដុង ក៏មានឈ្មោះល្បីល្បាញនៅលើបណ្តាញសង្គម មានការគាំទ្រពីមហាជនចំនួន ២ម៉ឺននាក់ ហើយយុវជនរូបនេះក៏ធ្លាប់បានឡើងច្រៀងនៅក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ CTN ផងដែរ។ ទុយ សុខដុង ក៏ធ្លាប់បាននិយាយពីក្តីស្រមៃថាខ្លួនចង់ធ្វើការនៅក្នុងការិយាល័យ ធ្វើការផ្នែក IT ដ៏ជំនាញម្នាក់។

សូមអោយប្អូនប្រុសទទួលបានជោគជ័យក្នុងជីវិតជាមួយការងាររៀនសូត្រក៏ដូចជាមុខជំនាញដែលប្អូនស្រលាញ់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here