ទឹកចិត្តល្អណាស់! ឳក សុគន្ធកញ្ញា ប្រកាសលក់សំលៀកបំពាក់ថ្មីចាស់ដើម្បីយកលុយទៅ…

0
19

ទឹកចិត្តល្អណាស់! ឳក សុគន្ធកញ្ញា ប្រកាសលក់សំលៀកបំពាក់ថ្មីចាស់ដើម្បីយកលុយទៅ…

ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបហើយខណៈពេលដែលកំពុងតែពរពោះកូនក្នុងផ្ទៃ​តារាចម្រៀងស្រីអ្នកនាងឱក សុគន្ធកញ្ញា តែងតែធ្វើបុណ្យ សាងកុសលជាច្រើនគួរឲ្យកត់សម្គាល់ រីឯការងារសិល្បៈក៏កាន់តែរីកចម្រើន ឡើងកូដខ្លាំងឡើងជាលំដាប់។

យ៉ាងណាមិញមុននេះបន្តិចតារាស្រីរូបនេះ បានធ្វើការបង្ហោះនូវវីដេអូមួយ ដែលបានបង្ហាញជាមួយនឹងទឹកចិត្តដល់ល្អ ដាក់លក់សម្លៀកបំពាក់ទាំងចាស់ និងថ្មីៗរបស់ខ្លួន ដែលធ្លាប់ស្លៀកពាក់ពេលឡើងឆាក ឬក៏នៅផ្ទះជាប្រចាំក្នុងតម្លៃ ១០ដុល្លារ ដល់២០ដុល្លារ ជាច្រើន។

អ្វីដែលគួរឲ្យសរសើរនោះគឺ តារាស្រីរូបនេះ នឹងយកថវិកាដែលបានមកពីការលក់សម្លៀកបំពាក់ទាំងនេះ ទៅបរិច្ចាកជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុងតែម្តង។ ទាំងនេះជាទឹកចិត្តដ៏ប្រពៃ ដែលគួរឲ្យសរសើរ ស្របពេលដែលនាងកំពុងពរពោះកូនក្នុងផ្ទៃជិតគ្រប់ខែហើយនោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here