កុំមើលរំលង! ចេកខ្ចីអាចព្យាបាលជំងឺក្រពះរុាំរៃបានយ៉ាងមានប្រសិទ្ធិភាពបំផុត

0
54

កុំមើលរំលង! ចេកខ្ចីអាចព្យាបាលជំងឺក្រពះរុាំរៃបានយ៉ាងមានប្រសិទ្ធិភាពបំផុត

ជំងឺក្រពះគឺជាជំងឺទូទៅដែលតែងតែកើតមានឡើងចំពោះមនុស្សជាច្រើន ហើយជំងឺនេះអាចអូសបន្លាយអស់មួយជីវិតបើមិនមានការព្យាបាលអោយបានត្រឹមត្រូវ និងជាសះស្បើយទេនោះ។ តាមវេជ្ជសាស្រ្តបានបញ្ជាក់យ៉ាងច្បាស់ហើយថាជំងឺក្រពះគឺពិបាកព្យាបាលបំផុតខុសពីជំងឺផ្សេងៗពីព្រោះតែក្រពះយើងមានបញ្ហាខ្លាំងហើយគឺរាងកាយទាំងមូលចុះខ្សោយធ្វើជំងឺនេះរុាំរ៉ៃយូរអង្វែង។

គេហទំព័រយើងខ្ញុំសូមធ្វើការណែនាំពីវិធីព្យាបាលជំងឺក្រពះនេះតាមបែបធម្មជាតិដែលអាចជាសះស្បើយ១០០ភាគរយបើសិនយើងអត់ធ្មត់ធ្វើបាន។

វិធីធ្វើ៖ ​១.ហាន់​ចេកណាំវ៉ា​ខ្ចី​ជា​ចំណិត​ស្តើងៗ (​ទុក​ទាំង​សំបក​) រួច​ហាលថ្ងៃ​ឱ្យ​ក្រៀម បន្ទាប់មក​យក​វា​មក​កិន​ជា​ម្សៅ​។ រួច​កើប​ម្សៅ​នោះ​រក្សាទុក​ក្នុង​ក្រឡ​មួយ​បិទ​គម្រប​ឱ្យ​ជិត (​ដាក់​ក្នុង​ធុង​នំ​ជា​ជម្រើស​ល្អ​)​។ ចំណាំ៖ ហើយ​ម្សៅ​ចេក​ឱ្យតែ​បិទ​គម្រប​ជិត​គឺអាច​រក្សា​គុណភាព​បាន​រាប់​ខែ​ឆ្នាំ​។ លោកអ្នក​ត្រូវ​ដួស​ម្សៅ​នេះ ១ ទៅ ២ ស្លាបព្រា​បាយ ដាក់ចូល​ទឹក​មួយ​កែវ (២៥០ មិ​ល្លី​លីត្រ និង​បន្ថែម​ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា​បាយ ហើយ​កូរ​ឱ្យ​សព្វ​។

​ពេល​មាន​អារម្មណ៍​ថា​ធូរស្បើយ លោកអ្នក​អាច​បន្ត​ផឹក​ទៀត​ក៏បាន ឬ​បញ្ឈប់​ក៏បាន ព្រោះ​វា​នឹងមិន​ប៉ះពាល់​ដល់​សុខភាព​អ្វី​ទាំងអស់​។ ២.ពិសា​ចេក​ខ្ចី ឬ​ម្សៅ​ចេក​ទទេរ​ក៏​អាច​ព្យាបាល​ជំងឺរាគ​រូស​បានដែរ​។

សំគាល់៖ ផឹក​មុន​បាយ​ព្រឹក​មួយ​កែវ និង​មុនពេល​គេង ១ កែវ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here