ខ្លាំងបាត់! ឃើញនាងនៅក្នុងបន្ទប់អោនរើសសារុង ចាប់នាងពីក្រោយលូកស្ទាបកេរខ្មាស់បង្កការភ្ញាក់ផ្អើល

0
54

ខ្លាំងបាត់! ឃើញនាងនៅក្នុងបន្ទប់អោនរើសសារុង ចាប់នាងពីក្រោយលូកស្ទាបកេរខ្មាស់បង្កការភ្ញាក់ផ្អើល

ក្រុងព្រះសីហនុ៖ មានការហេតុផ្អើលឆោរឡោដោយសារមានករណីបុរសជាងសំណង់ជនជាតិចិនម្នាក់ត្រូវបានគេធ្វើការឃាត់ខ្លួនរងចាំសមត្ថកិច្ចមកដោះស្រាយ។ ហេតុការណ៏នេះកើតឡើងនៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០១៩ នៅការដ្ឋានសំណង់មួយកន្លែងក្នុងសង្កាត់លេខ១ កាលពីម៉ោងជាង៩ព្រឹក។

ជនសង្ស័យត្រូវបានគេឃាត់ខ្លួនភា្លមៗនាំយកមកដោះស្រាយនៅប៉ុស្តិនគរបាលសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមបទចោទប្រកាន់ សង្សយ័ថាបរុសជនជាតិចិនរូបនេះ ចាប់អោបបំពានលើរាងកាយស្ត្រីជាកម្មករជនជាតិខ្មែរម្នាក់។ ទោះជាយ៉ាងនេះក្តី បើយោងតាមប្រភពពីកម្មករខ្មែរដូចគ្នាថ្លែងថា បុរសសង្សយ័ជនជាតិចិនរូបនេះបានប្រកែកថា ខ្លួនមិនបានប្រព្រឹត្តអំពើនោះទេ ប៉ុន្តែភាគីស្ត្រីរងគ្រោះអះអាងថា បុរសជនជាតិចិនរូបនេះ ចូលទៅចាប់អោបខ្លួនពីក្រោយនិងលូកលាន់បំពានលើរាងកាយ ពេលជនរងគ្រោះកំពុងឱនរើសសារុងនៅក្នុងបន្ទប់ស្នាក់នៅ ។

ករណីនេះសមត្ថកិច្ចបានដោះស្រាយជាមួយភាគីទាំងពីរតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here