សូមជួយគាំទ្រគាត់ផង! ស្ងាត់ៗ អន្ទិត កក្កដា សុភ័ណ្ឌបើកហាងលក់សំលៀកបំពាក់ថ្មី(មានវីដេអូ)

0
66

សូមជួយគាំទ្រគាត់ផង! ស្ងាត់ៗ អន្ទិត កក្កដា សុភ័ណ្ឌបើកហាងលក់សំលៀកបំពាក់ថ្មី(មានវីដេអូ)

ប្រិយមិត្ត​ជាច្រើន​បាន​ដឹង​រួច​មក​ហេីយ​ អំពី​ព័ត៌មាន​ដែល​ទាក់ទង​នឹង​អន្ទិត កក្តដា​ សុភ័ណ្ឌ​ ដែល​បុគ្គល​រូប​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ជាពិសេស​នៅ​លេី​បណ្តាញ​សង្គម​ហ្វេសប៊ុកទាំងមូល​ ហាក់​មាន​ការ​ចាប់អារម្មណ៍​ជាខ្លាំង​ អំពី​សកម្មភាព​របស់​លោក​ តាំងតែពី​នៅបួសជាសង្ឃ​មកម្ល៉េះ​។

ក្នុង​នោះ​ដែរ​ ជារឿង​ៗ​គេសង្កេត​ឃើញថារាល់សកម្មភាពភាពរបស់ កក្តដា​ សុភ័ណ្ឌ​ តែងតែបង្ហោះពី​ទិដ្ឋភាព​កិច្ច​ការងារ​មនុស្សធម៍ទៅកាន់អ្នកអត់ឃ្លាន​ អ្នកក្រសត់ កុមារ​កំព្រា​ ជនអនាថា​ ចាស់ជរា​ ដោយធ្វេីឲ្យមហាជនមួយចំនួនបានមានការ​ស្រលាញ់​ពេញចិត្ត​ជាខ្លាំង​ ចំពោះ​សកម្មភាព​ដ៏​ល្អទាំងនេះ​ ហេីយក៏មានមួយចំនួនមិនមានការពេញចិត្តផងដែរ​ ដែលគិតថា​ទង្វើ​ទាំង​នេះ​ គ្រាន់តែ​ជា​ការ​សម្ដែង​ក្នុង​ការ​ស្វែង​រក​សប្បុរសជន​តែ​ប៉ុណ្ណោះ​។

ក្រឡេក​មក​មើល​ពី​ជីវិត​រស់​នៅ​របស់​អន្ទិត កក្តដា​ សុភ័ណ្ឌ​ ក្រោយ​ពីបានសឹករួចកាលពីពេលថ្មីៗនោះ​ គេសង្កេត​ឃើញថា​ លោកបាន​មាន​រឿងរ៉ាវ​អាស្រូវ​ជាច្រើន​ ដោយមានការ​ទម្លាយ​ពី​មិត្តភ័ក្ដិ​រួម​ហ៊ុន​របស់ខ្លួន​ និង​ប្អូនស្រី​ ពេជ្រ​ ស៊ូលី​ ដែលបាន​បក​អាក្រាត​នូវ​ប្រវត្តិ​រឿង​រ៉ាវ​ជាច្រើន​ផងនោះ។

បេីទោះបីជា​មានការ​ទម្លាយ​នូវ​រឿង​រ៉ាវ​ផ្ទាល់ខ្លួន​បែប​នេះ​ក្តី​ កក្កដា​ សុភ័ណ្ឌ​ នៅតែបន្ត​កិច្ច​ការងារ​មនុស្សធម៌​របស់​ខ្លួន​ដោយមិនខ្វល់ពីការ​រិះគន់​ពី​បុគ្គល​មួយ​ចំនួន​នោះទេ។​ ដោយ​ឡែក​ កាល​ពី​ព្រឹក​មិញ​នេះ​​ កក្កដា​ សុភ័ណ្ឌ​ បាន​បង្ហោះ​ពី​ទិដ្ឋភាព​បេីកហាងលក់​សម្លៀក​បំពាក់​របស់​ខ្លួន​ អមជាមួយ​ពាក្យ​ពេចន៍​រៀបរាប់​ថា៖

«សូត្រមន្តបើហាងថ្មីរបស់ខ្ញុំ សូមឲ្យមានសិរីសួស្តី ហេងហេង គុណធម៌ជីវិត»​។ នាល្ងាច​នេះផងដែរ​ កក្កដា​ សុភ័ណ្ឌ​ ក៏បាន​ឡាយ​ជាវីដេអូ​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដេីម្បី​លក់​នូវសម្លៀក​បំពាក់​ជូន​ដល់​ប្រិយមិត្ត​របស់​ខ្លួន​ផងដែរ។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូចតទៅ​។

ប្រភព៖ vdoamazing

LEAVE A REPLY

Please enter your comment!
Please enter your name here