វិធីថែរក្សាសុខភាពលោកអ្នកនៅរដូវភ្លៀងធ្លាក់

0
23

វិធីថែរក្សាសុខភាពលោកអ្នកនៅរដូវភ្លៀងធ្លាក់

អាកាសធាតុសព្វថ្ងៃមានការប្រែប្រួលមិនទៀង ជួនរាំង ជួនភ្លៀង ជួនក្តៅ ជួនត្រជាក់ បាតុភូតនៃបំរែបំរួលនេះ គឺជាសញ្ញាអវិជ្ជមានមួយចំពោះសុខភាពមនុស្សយើងទូទៅ។

ឥឡូវនេះ រដូវភ្លៀងបានឈានមកដល់ហើយ ចូរកុំកន្តើយ ត្រូវគិតគូរពីរឿងសុខភាព ជាពិសេសទៅលើកុមារ និងមនុស្សចាស់ដែលងាយទទួលរងគ្រោះថ្នាក់ពីជម្ងឺដង្កាត់ផ្សេងៗដែលច្រើនកើតនៅរដូវធ្លាក់ភ្លៀង។យើងដឹងមកហើយថា រដូវភ្លៀងធ្លាក់គឺជារដូវមួយដែលពពួកមីក្រូសារពាង្គកាយដូចជា វីរុស បាត់តេរី ប៉ារ៉ាសិតជាដើមឆ្លៀតឳកាសពង្រីកខ្លួន និង សាយភាយតាមរយៈទឹកភ្លៀងដែលហូរលាយឡំនឹងកាកសំណល់ សំរាមស្អុយរលួយ និងជាតិពុលផ្សេងៗ។

ជម្ងឺដែលច្រើនកើតនៅរដូវធ្លាក់ភ្លៀងមានដូចជា៖

១ជម្ងឺផ្លូវដង្ហើមដូចជា រោគហឺត ផ្តាសាយជាដើម ដោយសារតែការកើនឡើង។នៃកំរិតសំណើមនៅក្នុងខ្យល់បរិយាកាស។ ២ជម្ងឺក្រពះ ពោះវៀនដូចជា រោគរាគរុះដោយសារកង្វក់ទឹក និង ជាតិពុលក្នុងចំណីអាហារ។
៣ជម្ងឺរលាកស្បែកដោយសារស្បែកទទួលសំណើមច្រើនពេក ឬត្រូវភ្លៀងអាស៊ីត។ ៤ជម្ងឺគ្រុណចាញ់ដែលចម្លងដោយសារមូស។

របៀបថែរក្សាសុខភាព និង ជៀសវាងជម្ងឺនៅរដូវធ្លាក់ភ្លៀង៖

បរិភោគបន្លែ ផ្លែឈើឲ្យបានច្រើនជាពិសេសរបស់ដែលសំបូរជាតិវីតាមីនសេ។ ចំអិនអាហារឲ្យបានឆ្អិនល្អ មុននឹងបរិភោគ។ ផឹកទឹកឆ្អិន(ដាំពុះដល់១០០អង្សាសេ) ឫទឹកមានអនាម័យត្រឹមត្រូវ។កុំលាងចានក្បាន លាងបន្លែ បោកសម្លៀកបំពាក់ជាមួយនឹងទឹកកង្វក់។ការពារខ្លួនពីភាពត្រជាក់ ភាពទទឹកសើមពីទឹកភ្លៀង ដូច្នេះត្រូវពាក់អាវភ្លៀង ឫទទូលឆ័ត្រនៅពេលដើរកាត់ភ្លៀង ហើយត្រូវផ្លាស់សម្លៀកបំពាក់សើមចេញ។ លុបថ្លុកទឹករបស់ដក់ទឹកដែលជាជំរកដង្កូវទឹក និងមូស។ សំអាតផ្ទះឲ្យបានស្អាត និងមានរបៀបរៀបរយ។ សម្រាកឲ្យបានគ្រប់គ្រាន់។ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យនៅពេលមានជម្ងឺ។

ជាចុងក្រោយ សូមឲ្យសំណាងល្អ និង សុខភាពល្អគ្រប់ៗគ្នា៕ ដោយ៖ 100មុខ

LEAVE A REPLY

Please enter your comment!
Please enter your name here