អ្នកស្រាវជ្រាវបានអោយដឹងថា អ្នកប្រើដៃឆ្វេងរកប្រាក់ចំណូលបានតិចជាងអ្នកប្រើដៃស្តាំ

0
86

អ្នកស្រាវជ្រាវបានអោយដឹងថា អ្នកប្រើដៃឆ្វេងរកប្រាក់ចំណូលបានតិចជាងអ្នកប្រើដៃស្តាំ

អង់គ្លេស៖ តាមការ ពិសោធន៍មួយ ទៅលើមនុស្ស ៤៧,០០០ នាក់ ក្នុងប្រទេសអង់គ្លេស និង អាមេរិក បានបង្ហាញថា អ្នកដែលប្រើ ដៃឆ្វេងពីកំណើត តែងតែ រងនូវផលប៉ះពាល់ និង ជួបប្រទះ នឹងការលំបាក នៅកន្លែងធ្វើការរបស់ពួកគេ។ ក្នុងចំណោម ៨ នាក់ មានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលប្រើប្រាស់ ដៃឆ្វេង ច្រើនជាងដៃស្តាំ ក្រៅពីនោះ ភាគច្រើន មនុស្សទូទៅ គេលំអៀង ទៅលើដៃស្តាំច្រើន។

លោក សាស្ត្រាចារ្យ ផ្នែកសេដ្ឋកិច្ច ឈ្មោះ Joshua Goodman អះអាងថា សិស្សដែល សរសេរជាមួយនឹង ដៃឆ្វេង នឹងទទួល រងនូវគុណវិបតិ្តជាច្រើន។ តាមរយៈសៀវភៅ ទស្សនៈវិស្ស័យសេដ្ឋកិច្ច របស់គាត់ បានសរសេរថា តាមការស្រាវជ្រាវមួយ អ្នកនិយម ដៃឆ្វេងគឺ ប្រឈមនឹងការរកចំណូលបាន តិចជាង អ្នកនិយម ដៃស្តាំ ១២ ភាគរយ។ ជាងនេះទៅទៀត គាត់បាន បញ្ជាក់ថា អ្នកប្រើដៃឆ្វេង មានកំរិត នៃការយល់ដឹង បញ្ញា និង ជំនាញ ទាបជាង អ្នកប្រើដៃស្តាំ ផងដែរ។

ការបកស្រាយ បែបនេះ ក៏ផ្អែកផងដែរ ទៅលើសិស្ស ដែលបញ្ចប់ ការសិក្សាថ្មីៗនេះ ដែលជាសិស្សនិយមដៃ ឆ្វេង ទទួលបានប្រយោជន៍ ពីទីផ្សារការងារ ទាបជាងសិស្ស និយមដៃស្តាំ។ ភាពមិនស្មើគ្នា នៃការទទួលបាន ចំនូលរវាង អ្នកនិយមដៃស្តាំ និង និយមដៃឆ្វេង មិនបានបកស្រាយឲ្យ ច្បាស់លាស់ នោះទេ តែ បើតាមលោក សាស្ត្រាចារ្យខាងលើ អាចមកពីបរិស្ថានរស់នៅ របស់មនុស្ស សព្វថ្ងៃ ដែលជាអ្នក បង្កើតឡើងដោយមាន ទំនោរ ច្រើន ទៅលើអ្នកនិយមដៃស្តាំ។

នៅក្នុង ភាសាវិទ្យា របស់ ភាសាអង់គ្លេសបុរាណ ពាក្យឆ្វេង (left) ប្រែមកពី ន័យដើមរបស់វា ថាខ្សោយ (weak ) ទំនេរ (idle) ឬ ឥតបានការ (useless) ជាដើម។ ក្នុងន័យជា ភាសាបារាំង ពាក្យថា ឆ្វេង ក៏សំដៅផងដែរ ទៅលើ ភាពឆ្គាំឆ្គង ខុសពីគេ (clumsy) ឬ ការឆោតល្ងង់ ផងដែរ (awkward)។ អ្នកវិទ្យាសាស្ត្រ មួយចំនួន បានជឿជាក់ថា ជំរើសនៃការ ចាប់ផ្តើមប្រើដៃឆ្វេង ឬ ស្តាំរបស់មនុស្ស កើតមាន នៅពេលទ្រង់ទ្រាយនៃ ខួរក្បាលរបស់យើង កកើតឡើងដំបូងមកម្ល៉េះ ទើបធ្វើឲ្យ មនុស្សចាប់ផ្តើម ប្រើដៃស្តាំ ឬ ឆ្វេងតាំងពីខ្លួន មានវ័យ ជាទារក ជាប់រហូតមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here