រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើស្ពានអាកាសថ្មើរជើងចំនួនពីរទៀតនៅទីតាំងផ្សេងគ្នា

0
62

រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើស្ពានអាកាសថ្មើរជើងចំនួនពីរទៀតនៅទីតាំងផ្សេងគ្នា

បច្ចុប្បន្នដោយមានការអភិវឌ្ឍន៍ខ្លាំងទៅលើផ្នែកសំណង់អគារខ្ពស់ៗ ស្ពានថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងបានធ្វើអោយរាជធានីភ្នំពេញយើងកាន់តែមមាញឹកខ្លាំង ទាំងចរាចរ ទាំងកំណើនប្រជាជនកាន់តែកើនឡើងដែលធ្វើអោយមានការកកស្ទះចរាចរជាញឹកញាប់តាមដងវិថីធំៗ។ ដោយសារមើលឃើញការលំបាកទាំងនេះរដ្ឋបាលរាជធានីក៏ខិតខំប្រឹងប្រែងរកវិធីរំដោះវិបត្តិទាំងនេះផងដែរ។

យោងតាមគណនីផេកផ្លូវការរបស់រដ្ឋបាលរាជធានីបានចេញសេចក្តីជូនដំណឹងអំពីការសាងសង់ផ្លូវថ្មើរជើងលើអាកាសចំនួនពីរទៀតដែលនៅទីតាំងផ្សេងៗគ្នា។

ប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើន ទីក្រុងកាន់តែស៊ីវីល័យ! រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំងសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព។

គម្រោងទីមួយមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទីពីរមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here