កូនអ្នកយំដោយគ្មានមូលហេតុ? វាអាចមកពី…

0
36

កូនអ្នកយំដោយគ្មានមូលហេតុ? វាអាចមកពី…

ទារកយំដែលមិនមានមូលហេតុច្បាស់ បានធ្វើឲ្យឪពុកម្តាយកើតមានភាពតានតឹងច្រើន។ អរគុណណាស់នៅពេលទារករបស់អ្នកធំឡើង គាត់នឹងមានភាពធូរស្រាលជាងមុន ហើយការយំជាច្រើននឹងឈប់។ក្នុងពេលនេះ សូមកុំមានអារម្មណ៍ថា មានរឿងរ៉ាវធ្ងន់ធ្ងរកើតមានរហូតនោះ។ យ៉ាងណាមិញ វានឹងធ្វើឲ្យអ្នកក្លាយជាមាតាបិតាដែលចេះអត់ធ្មត់ និងពេញចិត្តចំពោះកូន។ អ្នកអាច ៖

1.ដាក់កូនរបស់អ្នកនៅកន្លែងដែលមានសុវត្ថិភាព ហើយទុកឲ្យគេយំ។ 2.ហៅទូរស័ព្ទទៅមិត្តភក្តិ ឬសាច់ញាតិ និងសុំដំបូន្មាន។ 3.ឲ្យនរណាម្នាក់ដែលអ្នកទុកចិត្តមើលគេមួយសន្ទុះ។ 4.ចាក់តន្ត្រីស្ងាត់ស្ងៀម ដើម្បីបន្ធូរអារម្មណ៍អ្នក និងកូន។​ 5.ដកដង្ហើមជ្រៅៗ។ 6. រំឭកខ្លួនអ្នកថា ការយំនៅក្នុងខ្លួនគេ នឹងមិនធ្វើឲ្យកូនអ្នកឈឺចាប់ឡើយ ហើយគេប្រហែលគ្រាន់តែត្រូវការនៅម្នាក់ឯង ឬយំកំសាន្តអារម្មណ៍។ 7.និយាយម្តងទៀតចំពោះខ្លួនអ្នក “កូនរបស់ខ្ញុំនឹងត្រលប់មកដំណាក់កាលធម្មតាវិញ។

អ្នកម្តាយម្នាក់និយាយថា នៅពេលដែលកូនរបស់ខ្ញុំយំដោយគ្មានហេតុផល ខ្ញុំព្យាយាមអានសៀវភៅ និងបង្ហាញរូបថតនានាឲ្យគេមើល។ ពេលផ្សេងទៀត គេគ្រាន់តែត្រូវការយំ ដូច្នេះខ្ញុំឲ្យគេយំ ៥ នាទីសិន ហើយបន្ទាប់មកព្យាយាមធ្វើឲ្យគេធូរស្បើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here