មហាជនផ្ទុះការរិះគន់រឿងបែបកំប្លែងរបស់ក្រុមកំប្លែងសុីធីអិនថាមានឈុតឆាកអាសអាភាស(មានវីដេអូ)

0
835

មហាជនផ្ទុះការរិះគន់រឿងបែបកំប្លែងរបស់ក្រុមកំប្លែងសុីធីអិនថាមានឈុតឆាកអាសអាភាស(មានវីដេអូ)

កាល​ពី​ពេល​ថ្មីៗ​នេះ​រឿង​កំប្លែង​ខ្លី​ដែល​មាន​ចំណង​ជើង​ថា «អាអត់កំណើត» ចាក់​បញ្ចាំង​នៅ​ស្ថានីយ៍​ទូរទស្សន៍​ CTN ត្រូវ​បាន​មហា​ជន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សម្ដែង​​ការ​មិន​ពេញ​ចិត្ត ហើយ​ធ្វើ​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ ព្រោះ​តែ​សាច់​រឿង​នៃ​កំប្លែង​ទាំង​ស្រុង​នោះ​បាន​បង្ហាញ​ពី​សកម្មភាព​តែ​រឿង​លើ​គ្រែ បើ​ទោះ​បី​ជា​សម្ដែង​ក្នុង​នាម​ជា​អាចារ្យ​មាន​វ័យ​ចាស់​ទៅ​ហើយ​ក្តី ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​គិត​ថា​ទង្វើ​ទាំង​នេះ​ធ្វើ​ឲ្យ​តម្លៃ​នៃ​សីលធម៌​សង្គម​ការ​មាន​ធ្លាក់​ចុះ​ ព្រោះ​បណ្ដាញ​ផ្សព្វ​ផ្សាយ​ជា​យាន​មួយ​ដឹក​នាំ​មនុស្ស​ឲ្យ​ធ្វើ​នូវ​ទង្វើ​ល្អ ជា​ការ​កំប្លែង​ក្នុង​ន័យ​អប់​រំ​មិន​មែន​កំប្លែង​នាំ​ឲ្យ​អ្នក​មើលយល់​ខុស​​នោះ​ទេ។

ក្នុង​វីដេអូ​កំប្លែង​ខ្លី​នោះ​បាន​បង្ហាញ​ពី​សកម្មភាព​នៃ​តា​អាចារ្យ​មាន​វ័យ​ចំណាស់​ម្នាក់ គិត​តែ​រឿង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រដាប់​ភេទ​​ងើប​ឡើង​ ហើយ​តួ​ស្រី​​​បង្ហាញ​សកម្មភាព​លេង​​ប្រដាប់​ភេទ​ប្ដី ដើម្បី​ប្រតិបត្តិការ​​ជា​មួយ​ខ្លួន​ និង​​ខំ​រក​វិធី​ផ្សេងៗ​គ្រប់​បែប​យ៉ាង បើ​ទោះ​បី​ជា​កំពុង​តែ​ដើរ​សំដៅ​ចូល​ទៅ​វត្ត​ហើយ​ក្តី ក្រោយ​ពេល​ឃើញ​នារី​ម្នាក់​ជ្រុះ​ត្រសក់​ហើយ​កាន់​ច្បូត​ចុះ​ច្បូត​ឡើង​បែប​អាសអាភាស​ ពេល​ឃើញ​បែប​នេះ​ក៏​មាន​អារម្មណ៍​ផ្លូវ​ភេទ​ភ្លាម បែរ​រក​រត់​ទៅ​រក​ប្រពន្ធ​ទាំង​ដែល​ខ្លួន​កំពុង​ស្លៀក​ពាក់​អាវ​អាចារ្យ​ដើរ​ទៅ​វត្ត ស្រប​ពេល​រត់​ទៅ​ដល់​ផ្ទះ​បែរ​ជា​ប្រពន្ធ​កំពុង​នៅ​លើ​គ្រែ​ជា​មួយ​អ្នក​ផ្សេង។

ទង្វើ​ទាំង​នេះ​ធ្វើ​ប៉ះ​ពាល់​តម្លៃ​សង្គម​ជា​ខ្លាំង​សឹង​តែ​មិន​អាច​ទទួល​យក​បាន អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​បាន​រិះ​គន់​ថា ខ្វះ​រឿង​យក​មក​សម្ដែង​មែន?​ គិត​ថា​គួរ​ឲ្យ​សំណើចឬ? បាន​ជា​យក​រឿង​លើ​គ្រែ​បែប​នេះ​មក​សម្ដែង ចាំ​លើ​ក្រោយ​សម្ដែង​រឿង​អាសអាភាស​តែ​ម្ដង​ទៅ។ វីដេអូនេះ​​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​អ្នក​ទស្សនា​ជាង​កន្លះ​លាន​ដង​ទៅហើយ​ជាមួយ​ពាក្យ​រិះ​គន់​ជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here