កម្មករខ្មែរម្នាក់ចងកសម្លាប់ខ្លួននៅលើអន្ទារ ដោយមិនដឹងមូលហេតុ

0
466

កម្មករខ្មែរម្នាក់ចងកសម្លាប់ខ្លួននៅលើអន្ទារ ដោយមិនដឹងមូលហេតុ

ក្រុងព្រះសីហនុ-(ដំណឹងបន្ថែម) ករណីកម្មករខ្មែរម្នាក់ឃើញចង ក ស្លាប់នៅក្នុងការដ្ឋានចិនមួយកន្លែង ក្នុងភូមិ១(ខាងលើអូរសំអាត) សង្កាត់ លេខ៣ក្រុងព្រះសីហនុ សមត្ថកិច្ចបញ្ជាក់ថា សាកសពឈ្មោះ ពេជ្រ សីវា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខ HT SECURITY មានស្រុកកំណើត ភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ក្រោយពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យត្រួតពិនិត្យ ធ្វើកោសល្យវិច្ច័យរួច បញ្ជាក់ថា សាកសព ស្លាប់ដោយសារធ្វើអត្តឃាត (ចងកខ្លួនឯង) ពិតប្រាកដមែន ។
បច្ចុប្បន្នសាកសពរក្សាទុកនៅកន្លែងកើតហេតុរងចាំគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here