ក្រុមហ៊ុនទឹកបរិសុទ្ធ ជីង ឡុង បានឧបត្ថម្ភទឹកបរិសុទ្ធ១០០០កេះ សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តព្រះសីហនុ

0
36

ក្រុមហ៊ុនទឹកបរិសុទ្ធ ជីង ឡុង បានឧបត្ថម្ភទឹកបរិសុទ្ធ១០០០កេះ សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានទទួលបន្តទទួលការឧបត្ថម្ភទឹកសុទ្ធពីក្រុមហ៊ុនទឹកបរិសុទ្ធ ជីង ឡុង ចំនួន ១០០០កេះ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីយកទឹកបរិសុទ្ធទាំងនេះ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ទឹកបរិសុទ្ធទាំង១០០០កេះ ត្រូវបានលោក ឈា វិន័យ ប្រធានក្រុមហ៊ុនទឹកបរិសុទ្ធ ជីង ឡុង ទៅប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តព្រះសីហនុនាពេកន្លងមក និងកំពុងបន្តធ្លាក់ភ្លៀងរហូតមកដល់ថ្ងៃនេះ ព្រមទាំងសម្រាប់ផ្តល់ជូនសិស្សប្រឡងទុតិយភូមិនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ខាងមុខ និងដើម្បីរដ្ឋបាលខេត្ត ប្រើប្រាស់ចាត់ចែងតាមតម្រូវការចំាបាច់។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះជំនន់ទឹកភ្លៀង បានវាយប្រហារទឹកដីខេត្តព្រះសីហនុយ៉ាងខ្លាំង ជាពិសេសក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ រាប់រយគ្រួសារ ដោយខ្លះរហូតដល់ការជម្លៀសចេញពីផ្ទះសម្បែងទៀតផង។ តែយ៉ាងណានោះ ទាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានជួយអន្តរាគមន៍ភ្លាមៗ និងបានប្រើគ្រប់ មធ្យោបាយដើម្បីបញ្ជៀសទឹកចេញ។

ទន្ទឹមនឹងការជួយអន្តរាគមន៍ខាងលើនេះ ខាងរដ្ឋបាលខេត្តព្រះសីហនុ ក៏បានទទួលការជួយជ្រោមជ្រែង និងការឧបត្ថម្ភជាបន្ទាប់ពីសប្បុរសជន និងក្រុមហ៊ុននានា ជាអំណោយ ទឹកសុទ្ធ រថយន្តដឹកសំរាម និងថវិកាជាដើម ដើម្បីរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here