ករណីផ្ទុះហាងបញ្ចូលហ្គាសកក្រើកក្រុងសៀមរាប មន្ត្រីនគរបាលម្នាក់រងរបួសរលាកភ្លើងធ្ងន់ធ្ងរ

0
292

ករណីផ្ទុះហាងបញ្ចូលហ្គាសកក្រើកក្រុងសៀមរាប មន្ត្រីនគរបាលម្នាក់រងរបួសរលាកភ្លើងធ្ងន់ធ្ងរ

ខេត្តសៀមរាប-មានករណីឆេះហាងលក់ហ្គាស បញ្ចូលហ្គាសមួយកន្លែងបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចយករថយន្តពន្លត់មកជាច្រើនគ្រឿងដើម្បីបង្ក្រាបស្ថានការណ៍នេះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០១រសៀល ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ។

ក្នុងប្រតិបត្តិការនេះមានមន្ត្រីនគរបាលម្នាក់រងរបួសរលាកភ្លើងធ្ងន់ធ្ងរ ក្នុងពេលចូលរួមសង្គ្រោះ ហេតុការណ៍អគ្គិភ័យនេះ ។ ជនរងគ្រោះឈ្មោះ ហួត មុនីពិសាខ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប ក្រោយរងគ្រោះរលាកភ្លើងសមត្ថកិច្ចរួមការងារបានជួយសង្គ្រោះបឋម រួចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។

ចំពោះករណីឆេះនេះជាការធ្វេសប្រហែលរបស់ម្ចាស់ហាងលក់ហ្គាសដែលមិនត្រូវបានប្រុងប្រយ័ត្នបណ្តាលអោយឆាបឆេះជាអគ្គីភ័យនេះឡើង តែសំណាងល្អអគ្គីភ័យត្រូវបានពន្លត់ទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here