មកមើលសម្រស់អ្នកគ្រូពេទ្យក្រមុំដែលទើបទទួលជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

0
159

មកមើលសម្រស់អ្នកគ្រូពេទ្យក្រមុំដែលទើបទទួលជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១​ទូទាំងប្រទេស ជាមន្ទីរពេទ្យដែលផ្ដល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២( CPA2) ដែលផ្តល់សេវាសាធារណៈ​គំរូក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០១៩ និងសូមចូលរួមអបអរមន្ទីរពេទ្យបង្អែកស្រែអំបិលជាប់ចំណាត់ថ្នាក់លេខ ៦ទូទាំងប្រទេសក្នុងចំណោមមន្ទីរពទ្យកំរិត១(CPA1)ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នងវិស័យសុខាភិបាលប្រចាំឆ្នាំ២០១៩។

ដោយឡែកបន្ទាប់ពីព័ត៌មានផុលផុសតាមបណ្តាញសង្គមហ្វេសបុក សង្កេតឃើញថាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនបានចាប់អារម្មណ៍ខ្លាំងទៅលើរូបថតមួយសន្លឹករបស់អ្នកគ្រូពេទ្យម្នាក់ ដែលកាន់ពានរង្វាន់ជ័យលាភីនោះ ដោយពោលសរសើរមិនដាច់ពីមាត់ពីសម្រស់របស់អ្នកគ្រូពេទ្យម្នាក់នោះ។

តាមប្រភពមួយបានឲ្យដឹងថា អ្នកគ្រូពេទ្យដ៏ស្រស់ប្រិមប្រិយរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុងខាងលើនេះ មានឈ្មោះថា រ៉េត សុវណ្ណសោភា អាយុ ២២ឆ្នាំ ជាកូនអ្នកខេត្តកោះកុងផ្ទាល់តែម្ដង​ បច្ចុប្បន្នបំរើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here