អីយ៉ា! សុគន្ធកញ្ញា ពិតជាលោភលន់មែន ចង់បានកូនភ្លោះតែម្តង!

0
51

អីយ៉ា! សុគន្ធកញ្ញា ពិតជាលោភលន់មែន ចង់បានកូនភ្លោះតែម្តង!

ភ្នំពេញ ៖ ក្រោយពេលរៀបការមិនបានប៉ុន្មានខែផង អ្នកនាង ឱក សុគន្ធកញ្ញា តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយការបង្ហាញពីដំណឹងពពោះកូនដំបូងរួមប្អូនប្រុសថៅកែហង្សមាស។

យ៉ាងណាមិញតាមប្រភពជិតស្និទ្ធបានប្រាប់ថានាងមានផ្ទៃពោះជាង៣ខែហើយខណៈដែលនាងរៀបការបានប្រហែលជាង៣ខែប៉ុណ្ណោះ។ ក្នុងនោះផងដែរនាងបានបង្ហើបថានាងចង់បានកូនភ្លោះ ហើយចង់ឲ្យកូនច្បងជាកូនប្រុស ព្រោះនាងយល់ថាកូនប្រុសច្បងរឹងមាំជាងកូនស្រី អាចមើលខុសត្រូវប្អូនៗ និងគ្រួសារបានល្អ តែបើទារកក្នុងផ្ទៃជាកូនស្រីនាង និងស្វាមីនៅតែស្រឡាញ់ពេញចិត្តដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here