អាសូរណាស់! ដាច់ខ្សែកាបយោងម៉ូទ័រពីលើអាគារសាងសង់ថ្មី ជាន់ទី៣ ធ្លាក់សង្កត់មកលើកម្មករម្នាក់ស្លាប់

0
126

អាសូរណាស់! ដាច់ខ្សែកាបយោងម៉ូទ័រពីលើអាគារសាងសង់ថ្មី ជាន់ទី៣ ធ្លាក់សង្កត់មកលើកម្មករម្នាក់ស្លាប់

ក្រុងព្រះសីហនុ-មានការភ្ញាក់ផ្អើលដោយកាលពីវេលាម៉ោងជិត៨ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ដាច់ខ្សែកាបយោងម៉ូទ័រពីលើអាគារសាងសង់ថ្មី ជាន់ទី៣ ធ្លាក់សង្កត់មកលើកម្មករម្នាក់ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើង នៅចំណុចការដ្ឋានសាងសង់អាគារថ្មី (ពុំទាន់មានផ្លាកយីហោ) នៅជិតផ្លូវពីគមនាគមន៍ចាស់ ទៅបុរីគុជអាសុី ស្ថិតក្នុងក្រុម១៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

តាមរបាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា សពជនរងគ្រោះមាន ឈ្មោះ យា ឡាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូូមិប្រឹក្សា ឃុំកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) រងចាំសមត្ថកិច្ចជំនាញបច្ចេកទេស វិទ្យាសាស្ត្រ ចុះមកត្រួតពិនិត្យ ធ្វើកោសល្យវិច្ច័យ មុនប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here