ស៊ែរបន្ត! ខែរដូវទឹកឡើងចឹង សូមបងប្អូនប្រុងប្រយ័ត្នចំពោះសត្វទាំងនេះ

0
469

ស៊ែរបន្ត! ខែរដូវទឹកឡើងចឹង សូមបងប្អូនប្រុងប្រយ័ត្នចំពោះសត្វទាំងនេះ

កុំភ្លេចជួយស៊ែរម្នាក់មួយ សូមបងប្អូនប្រុងប្រយ័ត្ន​ នៅមាត់ស្ទឹង​សង្កែ ពេលទឹកឡេីងនៅតាមមាត់ស្ទឹង​ គេឃេីញមានសត្វពស់ និងសត្វជាច្រេីន​ ជាពិសេសក្អែបធំៗ កាលពី​ថ្ងៃ​ទី១០​ ខែសីហា​ ឆ្នាំ​២០១៩នេះ​ រដ្ឋបាល​ខេត្ត​បាត់ដំបង​ បានចេញ​នូវ​សេចក្ដីប្រកាស​ជូនដំណឹង​ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ​ ដែលរស់នៅតាមបណ្តោយមាត់ស្ទឹងសង្កែ​ទាំងអស់ ឲ្យបានជ្រាបថា​ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ

បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសកទឹកឡើងខ្លាំង ដូច្នេះ​មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកតាមស្ទឹងសង្កែ ដូច្នេះនៅល្ងាច ឬយប់នេះ ទឹកនៅក្នុងស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងកើនឡើងខ្ពស់ អាស្រ័យ​ដូចនេះសូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់ សូមអរគុណ។

ទន្ទឹម​នឹង​ហេតុការណ៍​ដ៏​អាក្រក់ខាង​លើ​នេះ​ដែរ​ ក៏មាន​គណនី​ហ្វេសប៊ុកផេក​ឈ្មោះ​ បាត់ដំបង ផ្ទះខ្ញុំ បានមានការលេីកឡេីង​បញ្ជាក់​ថា«នៅមាត់ស្ទឹង​សង្កែ ពេលទឹកឡេីងនៅតាមមាត់ស្ទឹង​ ខ្ញុំឃេីញមានសត្វពស់ សត្វជាច្រេីន​ ជាពិសេសក្អែបធំៗ សូមបងប្អូនប្រុងប្រយ័ត្ន»។

ប្រភព៖ Wikikhmer

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here