អន្ទិត កក្កដា សុភណ្ឌ សម្ពោធហាងមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវបានម្ចាស់ហាងពិតប្រាកដចុះរុះរើស្លាកទាំងកណ្តាលយប់(មានវីដេអូ)

0
120

អន្ទិត កក្កដា សុភណ្ឌ សម្ពោធហាងមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវបានម្ចាស់ហាងពិតប្រាកដចុះរុះរើស្លាកទាំងកណ្តាលយប់(មានវីដេអូ)

មហាជនពិតជាបានជ្រាបហើយពីអន្ទិតកក្កដា សុភណ្ឌ ដែលមានរឿងអាស្រូវមិនចេះចប់ មិនចេះហើយ តាមពីរឿងលាចាកសិក្ខាបទ ផងដែរ ក្រោយមកក៏បង្ហោះថា ខ្លួនបានបើកហាងលក់សម្លៀកបំពាក់មួយកន្លែង ដោយមានការសម្ភោធផងដែរ ស្រាប់តែបើកហាងមិនទាន់បានប៉ុន្មានផង ក៏ត្រូវបានម្ចាស់ហាងពិត បង្ហាញខ្លួន ទ្រាំមិនបានបញ្ចប់ហ៊ុនជាមួយអន្ទិតកក្កដា សុភណ្ឌ ហើយឡើងបកស្លាកយីហោ ចេញទាំងយប់តែម្តង ។

ក្នុងនោះ​យោងតាមគណនីFacebook ឈ្មោះ Dara Meach បានបង្ហោះវីដេអូ និងសរសេរអក្សរនៅលើបណ្តាញសង្គមថា « ចាប់ពីថ្ងៃនេះទៅ Kakada Sophorn មិនមែនជាភាគហ៊ុនរបស់ហាង យេីងខ្ញុំទេ ដូច្នេះអ្នកទាំងអស់គ្នា កុំមានការយល់ច្រលំមកលេីហាងរបស់ខ្ញុំទេ ព្រោះខាងយេីងខ្ញុំបានដកភាគហ៊ុនទៅឲគាត់វិញហេីយ និងបានបញ្ជាក់ថា ៖ ពីដំបូង Kakada Sophorn មិនមែនជាម្ចាស់ហាងរបស់ខ្ញុំទេ គាត់គ្រាន់តែជាភាគហ៊ុនដ៏តូចមួយរបស់ហាងយេីងខ្ញុំទេ សូមអគុណ សូមជួយ Share ឲមហាជនទូទៅបានដឹងផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here