១០ចំណុចអ្នកគួរដឹង បើអ្នកបានទៅដើរលេងនៅប្រទេសជប៉ុន

0
152

១០ចំណុចអ្នកគួរដឹង បើអ្នកបានទៅដើរលេងនៅប្រទេសជប៉ុន

ប្រសិនបើអ្នកមានគំរោងដំណើរកំសាន្តទៅលេងប្រទេសជប៉ុន អ្នកគួរតែរៀនពីវប្បធម៌ អរិយធម៌របស់ជនជាតិជប៉ុនអោយចេះតិចៗសិនទើបល្អ ពីព្រោះដើម្បីកុំឆ្គងនឹងអត្តសញ្ញាណ ឬវប្បធម៌របស់គេ ដោយយើងដឹងថាជនជាតិមួយនេះជាជនជាតិមានអរិយធម៌ និងអត្តចរឹកល្អក្នុងលោក។

គេហទំព័រយើងខ្ញុំសូមលើកយក១០ចំនុចដែលអ្នកគួរប្រយ័ត្ន និងធ្វើតាមជនជាតិជប៉ុនពេលទៅលេងទីនោះដូចខាងក្រោម៖

១.របៀបអ្នកការងូតទឹក

ហេតុការណ៍ដំបូងអាចធ្វើអោយអ្នកភ្ញាក់ផ្អើល។ អាងហែលទឹកសាធារណៈដែលមានពន្លឺព្រះអាទិត្យដែលអ្នកបានឃើញគឺសម្រាប់ការត្រាំ និងធ្វើឱ្យធូរស្បើយមិនមែនសម្រាប់សម្អាតខ្លួនទេ។ អ្នកត្រូវតែជូតខ្លួន និងដុសខ្លួនអ្នកអោយស្អាតសិន និងជូតខ្លួនអោយស្ងួតមុននឹងចូលទៅត្រាំក្នុងធុងស្ប៉ា ឬធុងចំហុយ។ សូមចាំថាកុំបង្ហូរទឹកចេញពីធុងទឹកក្តៅពីព្រោះមនុស្សជាច្រើនអាចរង់ចាំនៅទីនោះដើម្បីចូលចូលទៅក្នុងធុងនឹងតែមួយ។

២.កុំអោយលុយធីប

ប្រភេទកម្មករនៅក្នុងប្រទេសជប៉ុនពិតជាទទួលបានប្រាក់ឈ្នួលខ្ពស់ និងសមរម្យណាស់ ដូច្នេះការអោយលុយធីបនេះមិនមែនជាទម្លាប់ធម្មតាទេនៅក្នុងប្រទេសជប៉ុន។ អ្នកមិនគួរព្យាយាមណែនាំ ឬអោយលុយធីបអ្នកបើកតាក់ស៊ី អ្នករត់តុឬជាងកាត់សក់ណាម្នាក់ឡើយ ពួកគេអាចគិតថាអ្នកមើលងាយគេ ឬវាជាការប្រមាថ។

៣.តំរងជាជួររងចាំ

នៅជប៉ុនប្រជាជនមិនទម្លាប់បង្កើតជួរថ្មីសម្រាប់ទៅបន្ទប់ទឹកទេ។ វាជាវប្បធម៌របស់ពួកគេក្នុងការប្រើបន្ទប់ទឹករួមដោយរងចាំទាំងអស់គ្នាទោះអ្នកនោះប្រញាប់យ៉ាងណាក៏ដោយ។ តើវាប្លែកមែនទេ?វាជាវប្បធម៌ខុសពីប្រជាជននៅលោកខាងលិច។ នៅពេលអ្នកស្ថិតក្នុងស្ថានភាពនេះអ្នកនឹងមានអារម្មណ៍ធុញក្នុងការរងចាំ ប៉ុន្តែអ្នកមិនមានជំរើសទេលើកលែងតែពឹងផ្អែកលើសំណាងរបស់អ្នកដែលបានឈរមុខគេ។

៤.សំរាម

ប្រទេសជប៉ុនក៏មានឥរិយាបថគួរឱ្យចាប់អារម្មណ៍ផងដែរចំពោះសំរាម ពួកគេតែងមានរបៀបណាស់ក្នុងការទុកដាក់សំរាម។  អ្នកនឹងមិនឃើញមានសំរាមនៅតាមដងផ្លូវមួយគ្រាប់ឡើយ។ គួរបញ្ជាក់ផងដែរថា ជនជាតិអាមេរិកកែច្នៃសំរាមរបស់ពួកគេបាន ២០%ចំណែកជនជាតិជប៉ុនវិញគេអាចកែច្នៃសំរាមបានរហូតដល់ ៧៧% ។ នេះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដោយតាំងពីក្មេងជនជាតិជប៉ុនត្រូវបានបង្រៀនកុំអោយបោះចោលសំរាមនៅលើដី។ ដូច្នេះពួកគេមានភាពអស្ចារ្យនេះដែលយើងគួរធ្វើតាម។

៥.ការដើរញុំតាមទីសាធារណៈ

ប្រជាជនជប៉ុនមិនទម្លាប់ដើរទំពានំចំនី ឬកំពប់កម្ទេចអាហារពេលដើរឬធ្វើដំណើរតាមផ្លូវឡើយ។ ពួកគេគោរពអ្នកដទៃតាមរយៈញុំអាហាររបស់ពួកគេ។ Itadakimasu (ខ្ញុំទទួលដោយចិត្ដរាបទាប) គឺជាការអធិស្ឋានមុននឹងពួកគេចាប់ផ្តើមទទួលទានអាហារបន្ទាប់ពីការអធិស្ឋានរួច។ រឿងមួយដែលអ្នកនឹងកត់សំគាល់ពេលអ្នកទៅលេង នឹងឃើញភោជនីយដ្ឋាន និងហាងអាហារទាំងអស់គឺមានកន្លែងសម្រាប់អង្គុយបរិភោគត្រឹមត្រូវ។

៦.មិនត្រូវចាក់ទឹកផឹកដោយខ្លួនឯង

មានទំនៀមទម្លាប់មួយនៅក្នុងប្រទេសជប៉ុនដែលក្នុងនោះវាអាចមានអត្ថប្រយោជន៍ក្នុងនាមជាជនបរទេសទៅលេងប្រទេសជប៉ុន។ វាជាទម្លាប់ល្អរបស់ជនជាតិជប៉ុនក្នុងការគាវរកិច្ចភ្ញៀវដោយចាក់ទឹកតែក្នុងពែងឬកែវមិត្តភក្តិ និងក្រុមគ្រួសារគឺតែងតែមានជានិច្ច។ ប្រសិនបើអ្នកជាភ្ញៀវពិសេសមកពីប្រទេសផ្សេងវាការយកចិត្តទុកពីសំណាកម្ចាស់ផ្ទះ និងទទួលបានការយកចិត្តទុកដាក់កាន់តែច្រើន ហើយកែវរបស់អ្នកនឹងមានទឹកដោយការចាក់អោយពីម្ចាស់ផ្ទះពេលអ្នកផឹកអស់បានន័យថាអ្នកពេញចិត្តនឹងការយកទុកដាក់របស់ពួកគេ (កាំពី = លើកទឹកចិត្ត)។

៧.កុំពាក់ស្បែកជើងអ្នកចូលផ្ទះ

ប្រជាជនជប៉ុនមិនអនុញ្ញាតឱ្យស្បែកជើងចូលក្នុងផ្ទះរបស់ពួកគេឡើយ។ អ្នកគួរតែដោះស្បែកជើងរបស់អ្នកជានិច្ចមុនពេលចូលផ្ទះ។ មានកន្លែងមួយដែលគេហៅថា ហ្គេនកាន នៅក្នុងផ្ទះរបស់ពួកគេគឺជាកន្លែងសំរាប់ទុកស្បែកជើង។ អ្នកត្រូវដាក់ស្បែកជើងរបស់អ្នកនៅទីនោះហើយពាក់ស្បែកជើងដែលបានផ្តល់ឱ្យដោយម្ចាស់ផ្ទះ។
ប៉ុន្តែដើម្បីចូលទៅបន្ទប់គ្រែតាតាមីរបស់ពួកគេអ្នកត្រូវដោះស្បែកជើងរបស់អ្នកចេញផងដែរ។ ពួកគេមិនអនុញ្ញាតឱ្យមានធូលីចូលក្នុងបន្ទប់របស់ពួកគេឡើយគឹរក្សាបន្ទប់ស្អាតជានិច្ច។

៨.បង្ការការឆ្លងជំងឺ

ប្រជាជនជប៉ុនតែងតែប្រើម៉ាស់ដើម្បីចៀសវាងការរាលដាលជំងឺនានា ឬជំងឺផ្តាសាយ។ ពួកគេមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺទាំងនោះ។ អ្វីដែលប្លែគគឺពួកគេក៏មិនកណ្តាស់នៅទីសាធារណៈ និងតែងប្រើក្រដាស់អនាម័យរាល់ពេលដែលពួកគេជូតច្រមុះរបស់ពួកគេ។ ពួកគេមិនចម្លងមេរោគទៅអ្នកដទៃឡើយ ហើយពួកគេព្យាយាមធ្វើឱ្យអ្នកដទៃមានសុខភាពល្អផងដែរ។

៩.ជៀសវាងប្រើលេខ៤ 

សម្រាប់មនុស្សភាគច្រើនគេចាត់ទុកលេខ ១៣ គឺជាលេខគ្មានសំណាងទេ ប៉ុន្តែនៅក្នុងប្រទេសជប៉ុនវិញគឺគេចាត់ទុកលេខ៤ជាលេខគ្មានហុងស៊ុយ ។ លេខនេះគឺគេសំគាល់ដោយមានការបញ្ចេញសំឡេងដូចគ្នានឹងការស្លាប់របស់ជនជាតិជប៉ុនដែរ។ ពួកគេក៏ចៀសវាងលេខ“ ៩” (គី) ផងដែ។ ចំពោះពួកគេលេខទាំងនេះគឺមិនល្អសំរាប់ពួកគេ។ មានសណ្ឋាគារ និងកៅអីជាច្រើនដែលរំលងលេខទាំងនេះ។ ដូច្នេះប្រហែលជាល្អបំផុតដែលមិនត្រូវពាក់អាវយឺត ឬរបស់ប្រើប្រាស់ដែលមានលេខ 49ឡើយពេលទៅលេងប្រទេសជប៉ុន។

១០.កុំភ្លេចពាក់ស្បែកស្នោអនាម័យពេលចូលបន្ទប់ទឹក

មានទំនៀមទម្លាប់មួយបន្ថែមទៀតនៅក្នុងប្រទេសជប៉ុនដែលអាចធ្វើឱ្យមានការភ័ន្តច្រឡំ។ ពួកគេប្រើស្បែកជើងដែលសញ្ញាណសំគាល់ថាជាស្បែកជើងសម្រាប់ការប្រើប្រាស់បង្គន់។ អ្នកគួរតែប្រើរបស់ទាំងនោះជានិច្ចសម្រាប់បង្គន់។ កុំភ្លេចផ្លាស់ប្តូរស្បែកជើងរបស់អ្នកទៅផ្ទះផងបើមិនដូច្នោះទេវាមើលទៅដូចជាសកម្មភាពឆ្គង និងខុសទំនៀមទំលាប់គេ។

សរុបសេចក្តីមក ប្រជាជនជប៉ុនមានទឹកចិត្តសប្បុរសហើយពួកគេជាមនុស្សមានចិត្តល្អ។ ពួកគេនឹងមិនបន្ទោសអ្នកឡើយប្រសិនបើអ្នកបានធ្វើខុសនូវចំណុចណាមួយខាងលើ ប៉ុន្តែវាតម្លៃរបស់យើងដែរក្នុងការរៀនធ្វើតាមវប្បធម៌និងទំនៀមទំលាប់របស់ពួកគេប្រសិនបើអ្នកមានគំរោងទៅទស្សនាប្រទេសជប៉ុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here