រកឃើញប្រភព និងម្ចាស់ក្រពើដែលពលរដ្ឋប្រទះឃើញហើយ តាមពិតកូនក្រពើនេះជារបស់…

0
218

រកឃើញប្រភព និងម្ចាស់ក្រពើដែលពលរដ្ឋប្រទះឃើញហើយ តាមពិតកូនក្រពើនេះជារបស់…

ក្រុងព្រះសីហនុ-កាលពីម្សិលមិញប្រជាពលរដ្ឋនៅក្រុងព្រះសីហនុពិតជាមានការភ្ញាក់ផ្អើលមែនចំពោះករណីប្រទះឃើញ និងចាប់បានក្រពើចំនួនពីរក្បាលដែលអណ្តែតតាមទឹកប្រលាយពេលទឹកកំពុងជន់លិចកាលពីប៉ុន្មានថ្ងៃមុន។

តាមរយះសេចក្តីរាយការណ៍បន្ថែមព័ត៌មានរបស់លោក ហ៊ុយ ប៊ុនឡេងបានអោយដឹងថា តាមពិតករណីកូនក្រពើ២ក្បាលដែលពលរដ្ឋចាប់បានក្នុងក្រុងព្រះសីហនុកាលពីថ្ងៃម្សិលមិញ តាមពិតគឺជាក្រពើដែលសាលាឡាយហ្វ៍ ចិញ្ចឹមទុកជាការសិក្សាអំពីរបៀបថែទាំនិងអោយចំណីសត្វក្រពើ។ ចំពោះការដែលពលរដ្ឋប្រទះឃើញនេះ ដោយសារសំណាញ់រក្សាកន្លែងចិញ្ចឹមរហែក ពេលមានជំនន់ទឹកភ្លៀងនិងថាមានតែ២ក្បាលនេះប៉ុណ្ណោះដែលចេញរួចពីកន្លែងចិញ្ចឹម ហើយបច្ចុប្បន្នខាងសាលាបានទំនាក់ទំនងនាំយកមកវិញអស់ហើយ និងបានសុំទោសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុដែលភ្ញាក់ផ្អើល ភយ័ព្រួយក្រោយចាប់បានកូនក្រពើតូចៗនេះ។ បើតាមតំណាងសាលាឡាយហ្វ៍ប្រាប់មកថា ក្នុងទ្រុងចិញ្ចឹមកូនក្រពើនៅសាលាឡាយហ្វ៍ មានកូនក្រពើសរុបចំនួន១៧ក្បាល និងបញ្ជាក់ផងដែរថាមិនមែនចិញ្ចឹមបែបអាជីវកម្មទេ គឺចិញ្ចឹមជាលក្ខណៈសម្រាប់ការសិក្ស។

ទោះជាយ៉ាងណាកូនក្រពើទាំងអស់នេះមិនត្រូវបានរួចទេ ដោយម្ចាស់សាលាឡាយហ្វ៍បានអះអាងថា កូនក្រពើរួចនេះមានតែពីរក្បាលប៉ុននោះ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here