នាង ចាន់ ឡា ភ័យផងអរផងរកនិយាយមិនត្រូវ ព្រោះសម្តេចចូលខមិនក្នុងកម្មវិធីចម្រៀងគ្រួសារពេលនាងច្រៀង

0
2961

នាង ចាន់ ឡា ភ័យផងអរផងរកនិយាយមិនត្រូវ ព្រោះសម្តេចចូលខមិនក្នុងកម្មវិធីចម្រៀងគ្រួសារពេលនាងច្រៀង

យោងតាម ហ្វេសប៊ុកផេករបស់ ចម្រៀងគ្រួសារខ្មែរបានបង្ហោះដោយសរសេរថា៖ «ជួបគ្នាបន្តិចទៀតនេះជាមួយកម្មវិធីចម្រៀងគ្រួសារខ្មែរនៅរាត្រី ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ សុក្រទី០៩ ខែ សីហា ឆ្នាំ២០១៩ នេះ។ សូមអញ្ជេីញសម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រិយមិត្តទាំងអស់ ចូលរួមទស្សនានិងComment ជជែកកម្សាន្ត

ក្នុងPage ចម្រៀងគ្រួសារខ្មែរ វេលាម៉ោងដោយក្តីគោរពនិងរីករាយ។យ៉ាងណាមិញ មិនបានប៉ុន្មានផងស្រាប់តែសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូល Comment ដោយផ្ទាល់ដោយសម្តេចបានមានប្រសាសន៍ថា៖ «សប្បាយណាស់កូនៗរាំវងក្រាំងយ៉ូវ។ ពុកទើបបានចូលមើលដោយជាប់បាយជាគ្រួសារជាមួយប្រធានាធិបតីយ៍ស្រីសង្កា។»ពេលនោះផងដែរ ចាន់ឡា មានអារម្មណ៍រំភើបរហូតនិយាយសឹងតែពុំរួចដែលធ្វើអោយមើលទៅ ចាន់ឡា ហាក់ភ័យផងអរផង ព្រោះទើបតែប្រឡូកចូលសិល្បះមិនទាន់បានប៉ុន្មានផងស្រាប់តែតម្រូវអោយឡើងច្រៀងនៅកម្មវិធីចម្រៀងគ្រួសារខ្មែរភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here