អូហ៍! ព្រះម្ចាស់ថ្លៃ ! កាប់ដើមត្នោតមិនប្រយ័ត្នរលំសង្កត់លើសិស្សសាលាពីរនាក់ស្លាប់

0
68

អូហ៍! ព្រះម្ចាស់ថ្លៃ ! កាប់ដើមត្នោតមិនប្រយ័ត្នរលំសង្កត់លើសិស្សសាលាពីរនាក់ស្លាប់

កំពង់ឆ្នាំង: នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០ នាទីព្រឹក នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ កើតមានករណីកាប់រំលំដើមត្នោតបណ្ដាលឱ្យសង្កត់សិស្សសាលាចំនួន ២ នាក់។

១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់ ២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២ ឆ្នាំ រងរបួស។ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរខេត្តពោធិសាត់។រីឯជនសង្ស័យជាអ្នកអាដើមត្នោតមានគ្នាពីរនាក់។១-ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ។២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here