អ្នកនាងខ្ញុង និងនាយ កៃដ ចូលរោងការហើយនៅថ្ងៃនេះ!(មានវីដេអូ)

0
197

អ្នកនាងខ្ញុង និងនាយ កៃដ ចូលរោងការហើយនៅថ្ងៃនេះ!(មានវីដេអូ)

ទីបំផុតតារាកំប្លែងស្រីនាង ស្រេង សុខកាន់ដា ហៅ ខ្ញុង និងលោក កៃដ បានដឹកដៃគ្នាចូលរោងការសិរីមង្គល តាមប្រពៃណីខ្មែរហើយ ក្រោយទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនឆ្នាំ។នេះបើយោងតាមការបង្ហោះនៅលើគណនីសង្គមហ្វេសប៊ុក បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃសូត្រមន្តចូលរោងរបស់តារាប្រុសស្រីទាំងពីរដួងនេះ។

ថ្ងៃនេះជាថ្ងៃសេរីមង្គលរបស់អ្នកទាំងពីរដែលនឹងសំពះផ្ទឹមនៅចំពោះញាតិប្រុសស្រីទាំងឡាយ និងឪពុកម្តាយសងខាង។​ ថ្ងៃនេះផងដែរ យើងសង្កេតឃើញថា ការរៀបចំតុបតែងនៃពិធីរៀបមង្គលការរបស់ នាង ខ្ញុង និងលោក កៃដ ពិតជារៀបចំបានយ៉ាងស្រស់ស្អាតប្រណិត និងជាពិសេសគឺមានវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូន ចាស់ទុំទាំងសងខាងផងដែរ។មិនថាយ៉ាងណា គិតត្រឹមថ្ងៃសូត្រមន្តនេះ ក៏យើងក៏ឃើញ ទឹកមុខកូនក្រមុំកូនកម្លោះ ពោរពេញទៅដោយស្នាមញញឹមនិងរំភើបរីករាយបែបនេះទៅហើយ។

ថ្ងៃនេះជាថ្ងៃពិសេស ហើយវាពិតជារំភើបជំនួសដោយសារអាយដលរបស់យើងទាំងពីរបញ្ចប់ភាពនៅលីវនៅថ្ងៃនេះ។លើសពីនេះទៅទៀតនោះ ក្នុងថ្ងៃពិសេសនេះផងដែរ ខ្ញុង ក៏ទទួលបានសារអបអរសាទរ យ៉ាងច្រើនពីប្រិយមិត្តទស្សនិកជននៅលើបណ្តាញសង្គមហ្វេកប៊ុក និងបានជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here