សៅ សុខា៖ ចាប់បានរថយន្តបទល្មើសព្រៃឈើជាង៤០គ្រឿងបន្ថែមទៀត គ្រោងនឹងកម្ទេចចោលទាំងអស់

0
236

សៅ សុខា៖ ចាប់បានរថយន្តបទល្មើសព្រៃឈើជាង៤០គ្រឿងបន្ថែមទៀត គ្រោងនឹងកម្ទេចចោលទាំងអស់

មណ្ឌលគិរី៖កាលពីថ្ងៃទី៦ ខែសីហា ម្សិលមិញនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកក្រុមការងារអន្តរក្រសួងនិងស្ថាប័នចម្រុះដែលមានការពាក់ព័ន្ធ ចុះត្រួតពិនិត្យដោយផ្ទាល់នូវការបង្ក្រាបបទល្មេីសព្រៃឈេីដែលក្រុមការងារបានបង្ក្រាបជាបន្តបន្ទាប់នាពេលកន្លងទៅ ។

របាយការណ៍ពីគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ហាញនៅថ្ងៃទី៧ ខែសីហា នេះ បញ្ជាក់ថា រថយន្តទាំងនេះរួមមាន ការឃាត់រថយន្តវេអងជាង២០គ្រឿង , ត្រួតពិនិត្យរថយន្តបាកុងដែលកម្លាំងបង្ក្រាបបានជាង២០គ្រឿង ។

ក្រុមការងារបានកាត់ជាកំណាត់ៗរួចរាល់ ត្រៀមធ្វេីការបំផ្ទុះជាមួយម្សៅ TNT ដេីម្បីបំផ្លាញចោល និង ចុះត្រួតពិនិត្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ទោះបីយ៉ាងណា របាយការណ៍នេះ មិនបានបញ្ជាក់អំពីការឃាត់ខ្លួន ជនល្មើសដែលពាក់ព័ន្ធនោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here