ឪពុកម្តាយក្មេងស្រីដែលត្រូវក្រពើហែកស៊ីសល់តែលលាដ៍ក្បាលពេលនេះសម្រេចចិត្ត…

0
66

ឪពុកម្តាយក្មេងស្រីដែលត្រូវក្រពើហែកស៊ីសល់តែលលាដ៍ក្បាលពេលនេះសម្រេចចិត្ត…

ខេត្តសៀមរាប ៖ តាមការប្រភពព័ត៌មានបានអោយដឹងថាឪពុកក្មេងស្រីរងគ្រោះដោយសារក្រពើចិញ្ចឹមខ្លួនឯងហែកស៊ីកូនស្រីខ្លួនកាលពីម្សិលមិញពេលនេះ ក្រុមគ្រួសារលោកបានសម្រេចចិត្តប្រមូលក្រពើទាំងនោះលក់ចោលអោយអស់។

បុរសជាឪពុកឈ្មោះ រ៉ែម រដ្ឋ អាយុ៣៥ឆ្នាំ បានឱ្យដឹងថា គាត់ចិញ្ចឹមក្រពើជាលក្ខណៈគ្រួសារមានរយៈពេល៥ឆ្នាំ គិតមកទល់បច្ចុប្បន្ន ។ ហើយអាងដែលសត្វក្រពើបានស៊ីកូនស្រីខ្ញុំ គឺមានចំនួន៦០ក្បាល(ញី៣០ក្បាល និងឈ្មោល៣០ក្បាល) ដែលស្ថិតនៅខាងក្រោយផ្ទះជាប់នឹងជញ្ជាំងផ្ទះបាយ ។

ដោយឡែក ស្ត្រីជាម្តាយឈ្មោះ នល់ សុលី អាយុ៣២ឆ្នាំ បានឱ្យដឹងដែរថា ពួកខ្ញុំមានកូនក្នុងបន្ទុក៣នាក់ (ប្រុស២ និងស្រី ដែលស្លាប់ម្នាក់) រស់នៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ។ កូនប្រុស-ស្រីរបស់ខ្ញុំ ទាំង៣នាក់ ១-ឈ្មោះ រ៉ម រដ្ឋធានី ភេទប្រុស អាយុ៦ឆ្នាំ (កូនច្បង) ២-ឈ្មោះ រ៉ម រដ្ឋនារី ភេទស្រី អាយុ២ឆ្នាំ២ខែ (ជាកូនទី២ដែលស្លាប់ដោយសារក្រពើស៊ី) និង៣-ឈ្មោះ រ៉ម រដ្ឋវិបុល ភេទប្រុស អាយុជាង១ខែ(កូនពៅ) ។

គាត់ថា មិនមានធ្វើបុណ្យធំអីទេ ព្រោះនៅក្នុងភូមិសាស្ត្រនេះចាស់ៗមិនឱ្យធ្វើបុណ្យឱ្យក្មេង ដែលមិនទាន់គ្រប់អាយុ ខ្លាចថ្ងៃក្រោយវាកើតមកស្លាប់ទៅវិញ ត្រូវឱ្យឪពុកម្តាយធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃគង់នៅវត្តចំនួន២ថ្ងៃ គឺថ្ងៃទី១និងទី២ កក្កដា ឆ្នាំ២០១៩ ។ ហើយនៅព្រឹកថ្ងៃទី៣ កក្កដានិមន្តព្រះសង្ឃមកផ្ទះ ដើម្បីសង្ឃទាន១ព្រឹក តាមប្រពៃណីទំលៀមទំលាប់របស់ខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here