ករណីលោកសង្ឃមួយអង្គទៀតហើយដែលមានស្រីស្នេហ៍ខុសច្បាប់សង្ឃ

0
87

ករណីលោកសង្ឃមួយអង្គទៀតហើយដែលមានស្រីស្នេហ៍ខុសច្បាប់សង្ឃ

មានករណីចៅអធិការវត្តពោធិ៍ចិនតុងមួយអង្គ កំពុងល្បីខ្ទរខ្ទារពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបែកធ្លាយរូបភាពដេកជាមួយស្រីស្នេហ៍ ដែលធ្វើឲ្យអាប់ឱនដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង ។

ពាក់ព័ន្ធរឿងរ៉ាវដ៏ហួសចិត្តនេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា លោកបានទទួលដំណឹងនេះហើយ ដោយពេលនេះ លោកបានចាត់អោយជំនាញចុះធ្វើការស្រាវជ្រាវ ថា ពិតជាមានរឿងបែបនេះ កើតឡើងឬយ៉ាងណា ។
នេះមិនមែនជាលើកទី១ទេ សម្រាប់រឿងរ៉ាវនៃអំពើរបស់សង្ឃទ្រុស្តសីលមួយចំនួន ។ ហើយរឿងអាស្រូវសង្ឃដែលតែងតែកើតមានឡើងជារឿយៗនេះ បានធ្វើឲ្យពុទ្ធបរិស័ទសឹងតែអស់ជំនឿលើព្រះពុទ្ធសាសនា ព្រោះតែបុគ្គលពាលទាំងនោះ ។

លើកនេះ សង្ឃឹមថាក្រសួងធម្មការនិងសាសនា នឹងមានវិធានការឲ្យបានតឹងរឹងបំផុត ចំពោះព្រះចៅអធិការវត្តពោធិ៍ចិនតុងអង្គនេះ ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here