ប្រទះឃើញបុរសម្នាក់ចងក ស្ថិតនៅក្នុងសភាពអង្គុយគួរអោយអាណោធអាធ័ម

0
23

ប្រទះឃើញបុរសម្នាក់ចងក ស្ថិតនៅក្នុងសភាពអង្គុយគួរអោយអាណោធអាធ័ម

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រទះឃើញសាកសពបុរសម្នាក់ បានចង.កសម្លាប់ខ្លួន ដោយសារតែជំងឺប្រចាំកាយមើលមិនជា ទាំងដែលសភាពអង្គុយ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ​នសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន សាវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ​នសុខ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយការិយាល័យកោសល្យវិច័យវិទ្យាសាស្ត្រ បានចុះមកធ្វើកោសល្យវិច័យទៅលើសាកសព បានឲ្យដឹងថា ពិតជាស្លាប់ដោយសារតែចង.កពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here